បន្ទាយមានជ័យៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា យុវជនម្នាក់ត្រូវបានកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌក្រុងសិរីសោភ័ណស្រាវជ្រាវចាប់ឃាត់ខ្លួនរៀបចំសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់។
លោកវរសេនីយ៍ឯកស៊ីឌីអធិការនគរបាលក្រុងសិរីសោភ័ណបានឲ្យដឹងថាជនសង្ស័យឈ្មោះហ៊ួ ស៊ុយទ្រីទ្រី ភេទប្រុស នៅភូមិ២ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ត្រូវបានឈ្មោះមេឃ សោភា ភេទប្រុស អាយុ២៣ឆ្នាំ នៅភូមិ២សង្កាត់កំពង់ស្វាយក្រុង សិរីសោភ័ណ និងឈ្មោះហួរហុងភេទប្រុសអាយុ៤៨ឆ្នាំនៅភូមិ២សង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណបានដាក់ពាក្យបណ្តឹពីបទរំលោភខេចក្តីទុកចិត្តយកម៉ូតូទៅបញ្ចាំនិងឲ្យមិត្តស៊ីដាច់ម៉ូតូចំនួន០២គ្រឿងនិងជាមនុស្សប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់។
លោកអធិការបានបញ្ជាក់ថាតាមបណ្តឹងរបស់ឈ្មោះមេឃសោភាបានប្រាប់ថា៖វេលាម៉ោង៤និង៣០នាទីនៅថ្ងៃទី០៥ខែតុលាឆ្នាំ២០២០ឈ្មោះហ៊ួស៊ុយទ្រីបានខ្ចីម៉ូតូរបស់ខ្លួនម៉ាកហុងដាទ្រីសេរី២០១៤បិតតែម២០១៥ពណ៌ខ្មៅពាក់ស្លាកលេខប.មានជ័យ1J.3783ក្រោយពីខ្ចីបានជនសង្ស័យបានជិះទៅបាត់មិនឃើញយកមកឲ្យ។ចំណែកឈ្មោះហួរហុងបានប្តឹងថា៖កាលពីថ្ងៃទី០៩ខែកញ្ញាឆ្នាំ២០២០ឈ្មោះហ៊ួស៊ុយទ្រីត្រូវជាក្មួយរស់នៅមួយគាត់បានខ្ចីម៉ូតូខ្លួនម៉ាកយ៉ាម៉ាហាមីអូរសេរី២០០៧ពណ៌ខ្មៅពាក់ស្លាកលេខឧត្តរមានជ័យ.1A.7866ដែលទុកឲ្យជិៈទៅធ្វើការជាមួយគាត់យកទៅបញ្ចាំគេបាត់មិនយកត្រឡប់មកវិញរហូតទល់បច្ចុប្បន្ន។
លោកឧត្តមសេនីយ៍ត្រីនូជីវ័ន្តស្នងការរងទទួលការងារព្រហ្មទណ្ឌបានឲ្យដឹងថា៖តាមចម្លើយសារភាពរបស់ឈ្មោះហ៊ួស៊ុយទ្រីបាននិយាយថារូបគេពិតជាបានខ្ចីម៉ូតូរបស់ឈ្មោះមេឃសោភាមែនក្រោយពីខ្ចីបានគេជិៈទៅម្តុំអក្សរអ៊ុយជួបមិត្តភក្ត្រគេឈ្មោះប៊ុនបូពិដាភេទប្រុសអាយុ៣២ឆ្នាំនៅកន្លែងអក្សរអ៊ុយខ្ចីបន្តរហូតមិនឃើញយកមកវិញ។ចំណែកម៉ុតូរបស់គេឈ្មោះហួរហុងគេបានយកទៅបញ្ចាំយកលុយចាសអស់។
លោកស្នងការរងបានបញ្ជាក់ថាដោយផ្អែកលើបណ្តឹងរបស់ជនរងគ្រោះទាំង០២នាក់និងចម្លើយសារភាពរបស់ជនសង្ស័យ។បច្ចុប្បន្នជនសង្ស័យឈ្មោះហ៊ួស៊ុយទ្រីត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាលរៀបចំសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់៕
មតិយោបល់