បាត់ដំបងៈ នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០ នៅវេលាម៉ោង ១១និង៤០នាទីព្រឹក ក្រុមការងារប្រចាំស្នាក់ការស្រុកបវេល សូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្ន PMT-642 ដែលបណ្ដាលឲ្យដាច់ចរន្តនៅក្នុងភូមិក្សាន្ត ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មូលហេតុដោយសារមានទឹកជំនន់លិចដល់ផ្ទះប្រជាពលរដ្ឋ ព្រមទាំងប្រអប់នាឡិការស្ទង់មួយចំនួន ដែលស្ថិតនៅក្នុងទីតាំងខាងលើ តាមសំណូមពររបស់សេវាករ SKPNK ភ្នំព្រឹក។
បញ្ហានេះក្រុមការងារនឹងធ្វើការភ្ជាប់ចរន្តអគ្គិសនីជូនអតិថិជនប្រើប្រាស់ឡើងវិញ នៅពេលទឹកស្រកតាមពេលវេលាជាក់ស្ដែង៕
មតិយោបល់