ព័ត៌មានជាតិ

រថយន្ត៣គ្រឿងបុកបន្តកន្ទុយគ្នា បណ្តាលឲ្យរងការខូចយ៉ាងដំណំ នៅខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលរថយន្តបុកបន្តកន្ទុយគ្នា៣គ្រឿង រងការខូចខាតយ៉ាងដំណំ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង០០នាទីព្រឹក ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវ មហាវិថី ឈ្នះ ឈ្នះ ក្នុងភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ ដោយសារស្ថានភាពផ្លូវមានការកកស្ទះចរាចរណ៍នៅតាមបណ្តោយផ្លូវនោះ ទើបរថយន្តខាងមុខគេ ពណ៍ត្រីអ៊ី ពាក់ផ្លាកលេខ ខេមរភូមិន្ទ 2-6384 បានបន្ថយល្បឿនឈប់ដោយសារកាកកស្ទះ ពេលនោះមានរថយន្តម៉ាក លិចស៊ីស RX330 ពាក់ផ្លាកលេខ ភ្នំពេញ 2BG-3223 មកពីក្រោយបានបន្ថយល្បឿនឈប់ដូចគ្នា ស្របពេលនោះមានរថយន្តសណ្តោងទូកុងតាន័រ មួយគ្រឿងពាក់ផ្លាកលេខ ព្រះសីហនុ 3A-1431 មកពីក្រោយជាន់ហ្រ្វាំងមិនជាប់បណ្តាលឲ្យទៅបុករុញផ្អឹបរងការខូចខាតទាំង៣គ្រឿងតែម្តង ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះដល់ទីតាំង ធ្វើការវាស់វែងយករថយន្តទាំង៣គ្រឿង ដាក់អែប និងភាគីទាំងអស់ធ្វើការដោះស្រាយគ្នា ៕

មតិយោបល់