ព័ត៌មានជាតិ

របួសធ្ងន់៤នាក់បន្ទាប់ពីរថយន្តធន់ធំពន្លះអាតូច នៅខេត្តកំពត

កំពត: នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១១និង១៣នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងនៅលើផ្លូវជាតិលេខ ៣៣ចន្លោះបង្គោលគីឡូម៉ែត្រលេខ៧.៨ស្ថិតក្នុងភូមិកំពង់កែស ឃុំត្រពាំង សង្កែស្រុកទឹកឈូ ខេត្តកំពតរវាង រថយន្តនិងរថយន្តមានទិសដៅផ្ទុយគ្នា។
បង្កឡើងដោយរថយន្តសណ្ដោងរម៉កម៉ាកDUMP TRAILERពណ៌ខៀវពាក់ស្លាកលេខភ្នំពេញ3E.4155 និងសណ្ដោង រឺម៉ក ពាក់ស្លាកលេខ កំពត4A 0038 មានទិសដៅពីកើតទៅលិច.អ្នកបើកបរបានរត់គេចខ្លួនបាត់។
រថយន្តរងគ្រោះម៉ាក TOYOTA PRIUSពណ៌ក្រហមពាក់ស្លាកលេខកំពត2B1518មានទិសដៅពីលិចទៅកើត បើកបរដោយឈ្មោះប៉ែនម៉ាបភេទប្រុសអាយុ២៧ឆ្នាំរស់នៅភូមិដំណាក់ចង្អើរ.សង្កាត់ព្រៃធំ.ក្រុងកែប.ខេត្តកែបរងរបួស ធ្ងន់ និងអ្នករួមដំណើរ៣នាក់១/.ឈ្មោះកែវ.ស្រីម៉ុច.ភេទស្រី.អាយុ២៦ឆ្នាំរស់នៅភូមិឃំុជាមួយគ្នារងរបួសធ្ងន់ (ត្រូវជាប្រពន្ធ ២/. ឈ្មោះប៉ែនរ៉ាសារអាយុ៦ឆ្នាំរបួសស្រាល(ត្រូវជាកូន)៣/. ឈ្មោះប៉ែនមន្នីរ៉ាណាអាយុ៩ខែរបួសស្រាល(ត្រូវជាកូន)សរុប៤នាក់ប្រុស២នាក់ស្រី២នាក់ទាំងបួនអ្នកបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពត។
រីឯវត្ថុតាងទាំងពីរបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកទឹកឈូដើម្បីរងចាំការដោះស្រាយ៕

 

មតិយោបល់