ព័ត៌មានជាតិ

មេក្លោងគ្រឿងញៀនជនជាតិវេណេហ៊្យូអេឡា ត្រូវប៉ូលិសចាប់ខ្លួននិងរឹបអូសគ្រឿងញៀនជាង១គីឡូនៅក្នុងព្រលានយន្តហោះ

សៀមរាបៈ ស្ត្រីជនជាតិវេណេហ៊្យូអេឡាម្នាក់ ដែលគេអះអាងថា ជាមេក្លោងជួញដូរថ្នាំញៀនដ៏ធំនិងសកម្ម ត្រូវកម្លាំងការិយាល័យកណ្ដាលប្រឆាំងបទល្មើស នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប សហការជាមួយមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ បានបើកប្រតិបត្តិការបង្ក្រាបបាននៅព្រលានយន្ដហោះអន្តរជាតិខេត្តសៀមរាប ដោយដកហូតបានថ្នាំញៀនប្រភេទកូកាអ៊ីន ជាង១គីឡូក្រាម ដាក់ក្នុងវ៉ាលិស ពណ៌ខ្មៅ នាយប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦ម្សិលមិញ នៅព្រលានយន្តហោះអន្តរជាតិសៀមរាប។

ក្នុងប្រតិបត្តិការនេះ កម្លាំងនគរបាលជំនាញ បានឃាត់ខ្លួនស្ត្រីមេក្លោងជួញដូរគ្រឿងញៀនម្នាក់ឈ្មោះ Carmen Garcia Guillen អាយុ២៣ឆ្នាំ ជនជាតិ វេណេហ្យ៊ូអេឡា និងដកហូតបានថ្នាំញៀនប្រភេទកូកាអ៊ីន ចំនួន១,៣៩០ក្រោម ដែលថ្នាំញៀនទាំងនេះ ដាក់វេចខ្ចប់ក្នុងថង់ខ្មៅនិងដាក់ក្នុងវ៉ាលិសពណ៌ខ្មៅ។

មន្ត្រីនគរបាលបានបញ្ជាក់ថា មុនពេលឃាត់ខ្លួនគឺស្ត្រីជនជាតិ វេណេហ្យ៊ូអេឡា រូបនេះ បានចេញដំណើរពីទីក្រុង សៅបូឡូ ប្រទេសប្រេស៊ីល តាមជើងយន្តហោះ EK ៣៧៤ Emirates ដោយឆ្លងកាត់ទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម ឆ្ពោះមកដល់អាកាសយានដ្ឋានសុវណ្ណភូមិ ក្រុងបាងកកប្រទេសថៃ និងបន្តតាមជើងយន្តហោះពីទីក្រុងបាងកក ឆ្ពោះមកខេត្តសៀមរាបប្រទេសកម្ពុជា តាមជើងយន្តហោះលេខ PG៩០៩ និងបំណងឆ្ពោះទៅទីក្រុងហុងកុង ប្រទេសចិន ប៉ុន្តែត្រូវកម្លាំងសមត្ថកិច្ចជំនាញកម្ពុជា ចាប់ខ្លួនបាននៅព្រលានយន្តហោះតែម្តង រួមទាំងដកហូតបានថ្នាំញៀនប្រភេទកូកាអ៊ីនជាង១គីឡូក្រាម ។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានបញ្ជូនខ្លួនមកសាកសួរនៅក្រសួងមហាផ្ទៃ ដើម្បីកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់៕

គ្រឿងញៀនគ្រឿងញៀនគ្រឿងញៀនគ្រឿងញៀនគ្រឿងញៀនគ្រឿងញៀន

មតិយោបល់