ព័ត៌មានជាតិ

សមត្ថកិច្ចបង្រ្កាបករណី ដឹកជញ្ជូន ជួញដូរ គ្រឿងញៀនឆ្លងដែន លាក់ក្នុងកញ្ចប់បញ្ញើ ពីកម្ពុជា ទៅអូស្រ្តាលី

ភ្នំពេញ: កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ៩:៤៥នាទី កម្លាំងជំនាញ (ក១០)របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានសហការជាមួយក្រុមហ៊ុន Fedex Express និង មានការសម្របសម្រួលពីលោកព្រះរាជអាជ្ញារង សឿន មុនីរ័ត្ន បានដំណើការត្រួតពិនិត្យកញ្ចប់បញ្ញើមិនប្រក្រតីលាក់បង្កប់ក្នុងសៀវភៅអាន។

☆លទ្ធផល:
ក-ឃាត់ខ្លួនជនសង្ស័យ ០៣នាក់៖
១-ឈ្មោះ CONTH ABDUL ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិ សេរ៉ាឡេអូន។
២-ឈ្មោះ OGAN DIMMA LGWE LINUS ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិ នីហ្សេរីយ៉ា។
៣-ឈ្មោះ ហាន លីស ភេទស្រី អាយុ ២៨ឆ្នាំ ជនជាតិ ខ្មែរ។

ខ-វត្ថុតាងចាប់យកបាន៖
-ថ្នាំញៀនប្រភេទម៉េតំហ្វេតាមីន (ICE) ទម្ងន់សុទ្ធ ៩៩៣.៤២ក្រាម៕

មតិយោបល់