ព័ត៌មានជាតិ

ប៉ៃលិនកំពុងជន់លិច ហើយស្ថានភាពទឹកនៅតែបន្តឡើង

ប៉ៃលិនៈ យោងតាមផេកក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា នៅថ្ងៃ១០ ខែតុលា ឆ្នាំ២០២០ ព្រឹក វេលាម៉ោង៧ ទឹកកំពុងជន់លិចភូមិមួយចំនួន ដែលនៅជាប់ដងអូរនិងស្ទឹង នៃឃុំស្ទឹងត្រង់ និងឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ហើយស្ថានភាពទឹកកំពុងបន្តឡើងនៅឡើយ ។ ចំណែកឯស្ថានភាពអាកាសធាតុ ផ្ទៃមេឃនៅបន្តអួរអាប់ និងភ្លៀងនៅបន្តធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម ដែលមានលក្ខណៈរាយប៉ាយគ្រប់ទីកន្លែង ។ ត្រឹមតែរយៈពេល ១២ម៉ោងយប់មិញ ខេត្តប៉ៃលិន មានភ្លៀងបានធ្លាក់ក្នុងកម្រិតពី (៧៧-១២៥)មម នៅទូទាំងខេត្ត៕

មតិយោបល់