ប៉ៃលិនៈ យោងតាមផេក ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា នៅខេត្តប៉ៃលិន គិតត្រឹមម៉ោង១ រំលងអធ្រាត្រថ្ងៃ១០ ខែតុលា ឆ្នាំ២០២០នេះ ស្ថានភាពទឹកស្ទឹងប៉ៃលិនបានឡើងដល់កម្ពស់ ២,២០ម ដែលកម្រិតប្រកាសអាសន្នត្រឹមតែ២,០០ម ។ ស្ថានភាពនេះបានធ្វើឲ្យទឹកកំពុងជន់ចូលតាមតំនប់ទំនាបមួយចំនួននៃដងស្ទឹងប៉ៃលិន ស្ថិតក្នុងភូមិមួយចំនួន របស់ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
សូមបញ្ជាក់ថា ៖ កាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ មន្ទីរធនធានទឹក និងឧតុនិយមខេត្តប៉ៃលិន បានធ្វើសេចក្តីជូនដំណឹងរួចហើយអំពីស្ថានភាពនេះ៕
មតិយោបល់