ព្រះសីហនុៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ដោយមានការដឹកនាំបញ្ជាពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ វេលាម៉ោង១៣និង០០នាទី ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ កម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានចុះបង្ក្រាបទីតាំងជល់មាន់មួយកន្លែង ស្ថិតនៅចំណុចក្នុងព្រៃ ក្បែរភ្នំ៩៦ ស្ថិតនៅភូមិ៥ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ដោយធ្វើការឃាត់ខ្លួនបានមនុស្ស០៨នាក់ (អ្នកលេងល្បែងជល់មាន់) ដកហូត ម៉ូតូចំនួន០៧ គ្រឿង ម៉ូតូ PassApp ០២គ្រឿង កង់ ០១គ្រឿង និងមាន់ជល់ ចំនួន០៣ក្បាល ។
ក្រោយពីធ្វើការសាកសួរ ជនសង្ស័យទាំង០៨នាក់ ពិតជាបានទៅសង្វៀនក្នុងព្រៃម្តុំភ្នំ៩៦ សង្កាត់លេខ៤ ដើម្បីទៅរកលេងល្បែងស៊ីសងជល់មាន់ប្រាកដមែន ។
ករណីនេះ មនុស្សនិងវត្ថុតាងខាងលើ ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីធ្វើការសាកសួរ និងរង់ចាំចាត់ការតាមនីតិវិធីបន្ត ៕
មតិយោបល់