ព័ត៌មានជាតិ

ក្រុមហ៊ុនយក្សរបស់ប្រទេសជប៉ុនកំពុងចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងចាក់វ៉ាក់សាំងកូវីដ-១៩ នៅមុនព្រឹត្តិការណ៍អូឡាំពិក

ក្រុមហ៊ុនយក្សរបស់ប្រទេសជប៉ុនកំពុងចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងចាក់វ៉ាក់សាំងកូវីដ-១៩ នៅមុនព្រឹត្តិការណ៍អូឡាំពិក ខណៈដែលរដ្ឋាភិបាលកំពុងព្យាយាមដើម្បីសំរេចគោលដៅនៃការចាក់ថ្នាំបង្ការរបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី១៨ ខែមិថុនានេះ។ យុទ្ធនាការដែលបាន ចាប់ផ្តើមជាមួយនឹងការគាំទ្ររបស់រដ្ឋាភិបាលត្រូវការភាពបន្ទាន់បន្ថែមទៀតជាមួយនឹងការចាប់ផ្តើមនៃព្រឹត្តិការណ៍អូឡាំពិក ទីក្រុងតូក្យូដែលនៅសល់តែជាងមួយខែទៀតប៉ុណ្ណោះ ហើយមានការភ័យខ្លាចថាការហូរចូលនៃភ្ញៀវទេសចរអាចបណ្តាលឱ្យមានការឆ្លងរីករាលដាលឡើងវិញ។

រហូតមកដល់ពេលនេះ មានក្រុមហ៊ុនជាង ២.៣០០ បានដាក់ពាក្យសុំបើកមជ្ឈមណ្ឌលចាក់វ៉ាក់សាំងដែលនឹងផ្តល់ការចាក់ថ្នាំបង្ការដល់ប្រជាជនប្រមាណ ១១ លាននាក់ ភាគច្រើនបុគ្គលិករបស់ពួកគេ សមាជិកគ្រួសារនិងអ្នករស់នៅក្បែរនោះ។ ក្រុមហ៊ុន SoftBank ជឿជាក់ថាអាចប្រមូលផ្តុំប្រជាជនចំនួន ២៥០,០០០ នាក់។ក្រុមហ៊ុនតូចៗមួយចំនួនកំពុងចូលរួមក្នុងយុទ្ធនាការនេះ។លោក James Riney ដែលជាស្ថាបនិកក្រុមហ៊ុន វិនិយោគទុន Coral Capital បានប្រមូលផ្ដុំអាជីវកម្មដែលគាត់បានគាំទ្រជាក្រុមធំល្មមដើម្បីទទួលបានកន្លែងចាក់វ៉ាក់សាំង។

លោក Yoshiaki Katsuda អ្នកជំនាញសុខភាពវិជ្ជាជីវៈនៃសាកលវិទ្យាល័យសុខុមាលភាព សង្គម Kansai បាននិយាយថា ភាពស្ទាក់ស្ទើរនៃការចាក់ថ្នាំបង្ការនៅក្នុងប្រទេសជប៉ុន មាន ភាពខ្លាំងក្លា ប៉ុន្តែសម្ពាធពីមិត្តភក្តិនៅកន្លែងធ្វើការអាចកាន់តែខ្លាំងជាងហ្នឹងទៅទៀត។ លោកបាន បន្តទៀតថា “ប្រសិនបើបុគ្គលិក មានជំនឿលើទ្រឹស្តីឃុបឃិតឬមានការសង្ស័យយ៉ាងខ្លាំងអំពីការចាក់វ៉ាក់សាំង ហើយបើចៅហ្វាយឬមិត្តរួមការងាររបស់ពួកគេទទួលបានវ៉ាក់សាំង ពួកគេនឹងពិបាកក្នុងការបដិសេធលើការចាក់វ៉ាក់សាំង’’៕

មតិយោបល់