ព័ត៌មានជាតិ

ឃាត់ខ្លួនមេខ្លោងជួញដូរគ្រឿងញៀនម្នាក់ ដកហូតរថយន្តស៊េរីទំនើបម៉ាក LEXUS.GX 300 មួយគ្រឿង នៅខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ: នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១២និង៣០នាទី កម្លាំងអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច បានចុះល្បាត នៅតាមដងផ្លូវជាតិលេខ៤ ចំណុចភូមិអន្លង់ថ្លឹង ឃុំមហាសាំង ស្រុកភ្នំស្រួច បានឃាត់មុខសញ្ញាសង្ស័យពាក់ពន្ធ័បទល្មើសគ្រឿងញៀនម្នាក់ ។

ជនសង្ស័យខាងលើឈ្មោះ ស៊ីម សេងហៀង ហៅធ្មេញ ភេទប្រុសអាយុ ២៩ឆ្នាំ មានទីលំនៅភូមិតាំងស្រឡៅ ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ សមត្ថកិច្ចបានដកហូតគ្រឿងញៀន ចំនួន១០កញ្ចប់តូច នឹងក្នុងរថយន្តចំនួន០៣កញ្ចប់ តូច២មធ្យម០១ ) ជញ្ជីងថ្លឹង០១គ្រឿង និងរថយន្តមួយគ្រឿងម៉ាក LEXUS. GX 300 ។ ជនសង្ស័យត្រូវបញ្ជូនទៅការិយាល័យប្រឆាំងគ្រឿងញៀន ខេត្តកំពង់ស្ពឺ ដើម្បីអនុវត្តតាមនីតិវិធី៕

មតិយោបល់