ព័ត៌មានជាតិ

ជនសង្ស័យ២នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធករណីលួច

កំពង់ឆ្នាំង: កាលពីយប់ថ្ងៃទី០៩ ឈានចូលថ្ងៃ ទី១០ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ១២និង៣០នាទី មានករណីឃាត់ខ្លួនជនសង្ស័យ០២នាក់ ពីបទប៉ុនប៉ងលួច
នៅចំណុច (ផ្សារម៉ាត) សួនមាត់ទន្លេ ស្ថិតក្នុងភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

ជនសង្ស័យ២នាក់៖ ១-ឈ្មោះ.សាន នី ភេទប្រុស អាយុ ២៨ឆ្នាំ ,២.ឈ្មោះ ឃុត គុនចិន ភេទប្រុស អាយុ ១៥ឆ្នាំ ជនសង្ស័យទាំងពីរនាក់ មានទីលំនៅជាមួយគ្នា ស្ថិតនៅក្នុងភូមិ/សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃាត់ខ្លួនកសាងសំណុំរឿង បញ្ជូនទៅកាន់ការិយាល័យជំនាញ ដើម្បីបន្តចាត់ការតាមនីតិវិធី ៕

មតិយោបល់