ភ្នំពេញៈ កាលពីវេលាម៉ោង ៧និង៤០នាទីយប់ ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩ នៅបន្ទប់ជួលក្នុងភូមិអង្គ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ប្ដីប្រពន្ធទើបរៀបការថ្មីថ្មោងប្រពន្ធទៅធ្វើការនាទីក្រុងភ្នំពេញបាត់ មិនដែលនឹកនាមកផ្ទះរកប្តី ដែលកំពុងរងចាំនៅផ្ទះឯស្រុកសោះ
កើតរោគសង្ស័យក៏ទៅតាមមើល ដល់បន្ទប់ជួលឃើញកំពុងដេកឱបប្រុសថ្មីយ៉ាងផ្អែម ប្តឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ផ្អើលផ្ទះជួល ។
ស្រី្តជាប្រពន្ធមានឈ្មោះ ទិត្យ សុផាត អាយុ ២១ឆ្នាំ មុខរបរ កម្មការិនីរោងចក្រ មានស្រុកកំណើត ភូមិមុខដា ឃុំមុខដា ស្រុករមាសហែក ខេត្តស្វាយរៀង។
ប្តីមានឈ្មោះ អន សឿន អាយុ ២០ឆ្នាំ មុខរបរកម្មកររោងចក្រ ។
ប្រុសសាហាយស្មន់ឈ្មោះ ស៊ង វ៉ាន់ឆៃ អាយុ ២២ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួល ក្នុងភូមិអង្គ សង្កាត់ចោមចៅ៣ ។
ដំណើររឿង៖ យោងតាមការរៀបរាប់ពីបុរសជាប្តី ទាំងអួលដើមកថា គាត់បានរៀបការជាមួយស្ត្រីរូបនេះ តាំងពីអំឡុងខែកុម្ភៈ ឆ្នាំ២០១៩ ចូលតាមផ្លូវ ទៅតាមច្បាប់ថ្លៃបណ្តាការ ១៥០០ដុល្លារ រៀបការសំពះផ្ទឹមលោកមេបាចាស់ទុំសងខាង ហើយក្រោយពីរៀបការនឹងគ្នាហើយ ប្រពន្ធមកបន្តធ្វើការងារនៅភ្នំពេញ ចំណែកខ្លួនធ្វើការងារដែរ តែនៅចាំផ្ទះឯស្រុក តែមួយរយៈចុងក្រោយនេះ ប្រពន្ធមិនដែលឃើញទៅសោះ ដូចសោះអង្គើយ ហាក់បីដូចជាគ្មាននឹកនារឿងរួមដំណេកសោះ កាន់តែសង្ស័យមិនអស់ចិត្ត ធ្វើដំណើរចេញពីស្រុកតាមមករកដល់បន្ទប់ជួល នៅព្រលប់ថ្ងៃទី០៥ ខែកញ្ញា គ្រាន់តែរុញទ្វារបន្ទប់ប្រពន្ធខ្ញុំកំពុងបង្កើតភាពផ្អែមឱប ជាមួយប្រុសផ្សេងតូចចិត្ត ប្តឹងប៉ូលិសឲ្យជួយអន្តរាគមន៍ ឃាត់ហៅនាំទៅសាកសួរនៅប៉ុស្តិ៍ ដើម្បីធ្វើកិច្ចសន្យាលែងលះតែម្ដង៕
មតិយោបល់