ព័ត៌មានជាតិ

ការជួសជុលឡើងវិញ ជាបន្ទាន់នូវតួទំនប់ដែលទឹកបានបុកផ្ដាច់ បន្ទាប់ពីទឹកស្រកចុះបន្តិច

បាត់ដំបងៈ យោងតាមផេកក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា ភ្លៀងដែលបានធ្លាក់ជាប់ៗគ្នា ០៣ ថ្ងៃ នៅតំបន់ផ្ទៃរងទឹកភ្លៀងរបស់ស្ទឹងមោងឫស្សី កាលពីថ្ងៃទី ៧, ៨ និងទី ៩ មានបរិមាណសរុបប្រមាណ ២០០ មម បានហូរធ្លាក់ចុះមកយ៉ាងគំហុក មកផ្នែកខាងក្រោម និងបានបុកផ្ដាច់ទំនប់អាងទឹកបាសាក់ ស្ថិតនៅក្នុងឃុំបាសាក់ ស្រុករុក្ខគិរី កាលពីវេលាទៀបភ្លឺនាថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០។

បន្ទាប់ពីទឹកបានស្រកចុះពីផ្ទៃអាងបន្តិច នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ នេះ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាឲ្យក្រុមការងារធ្វើការជួសជុលឡើងវិញជាបន្ទាន់នូវតួទំនប់ដែលទឹកបានបុកផ្ដាច់ ដើម្បីកាត់បន្ថយធារទឹកកុំឲ្យបន្តហូរធ្លាក់ទៅផ្នែកខាងក្រោម និងរក្សាទឹកទុកសម្រាប់បម្រើឱ្យការងារបង្កបង្កើនផល និងការប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ នារដូវប្រាំងខាងមុខ ៕

មតិយោបល់