បន្ទាយមានជ័យៈ កាលពីវេលាម៉ោងប្រហែល ៦ព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ ស្ថិតក្នុងភូមិប៉ាកិលេយ្យ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានករណីភ្ញាក់ផ្អើលប្រទះឃើញទារិកាមួយអាយុប្រហែល ២ខែ ត្រូវបានគេយកទៅផ្លុងចោលក្នុងរថយន្តម្ចាស់សណ្ឋាគារមួយកន្លែង នៃក្រុងប៉ោយប៉ែត ។
សូមបញ្ជាក់៖ ករណីនេះក្រោយពីផ្អើលឈូឆរទាំងប្រជាពលរដ្ឋ និងសមត្ថកិច្ច ក៏បានចុះដល់ទីតាំងកើតហេតុ ដោយមិនដឹងឪពុកម្ដាយក្មេងនៅទីណា? ក៏សម្រេចប្រគល់ឲ្យម្ចាស់សណ្ឋាគារនោះ យកទៅចិញ្ចឹម៕
មតិយោបល់