ព័ត៌មានជាតិ

សង្ស័យទុស្សេខ្សែភ្លើង បណ្តាលឲ្យឆេះរោងចក្រផលិតថង់ប្លាស្ទិក យូណាយធីត ប៉ូលី នៅខេត្តព្រះសីហនុ

ព្រះសីហនុ: (ព័ត៌មានបឋម) នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង៩និង៣នាទី មានករណីអគ្គិភ័យមួយកើតឡើង ឆេះរោងចក្រផលិតថង់ប្លាស្ទិក យូណាយធីត ប៉ូលី ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្នុងភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

ករណីគ្រោះអគ្គិភ័យខាងលើនេះ បណ្តាលឲ្យខូចខាត ម៉ាស៊ីនភ្លើងចំនួន០១គ្រឿង ប្រេងម៉ាស៊ូត ប្រេងសាំង និង សម្ភារ:ប្រើប្រាស់មួយចំនួន ។

មូលហេតុ៖ ទុស្សេកន្លែងម៉ាស៊ីនភ្លើង។

កម្លាំងអន្តរាគមន៍ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការនគរបាលខេត្ត ចំនួន០២គ្រឿង ដែលប្រចាំការនៅក្នុងតំបន់ ចេញធ្វើការពន្លត់ទាន់ពេល និងមិនឲ្យឆាបឆេះរាលដាលបន្តទៀត ។

សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយបន្តនៅពេលក្រោយ ៕

មតិយោបល់