ព័ត៌មានជាតិ

ក្រុមជំនាញខាង កាច់បំបែកសោរកម៉ូតូ​រួចលួចទៅជិះយ៉ាងសង្ហាដើម្បីលក់ពេលនេះជាប់ហើយ

ព្រះសីហនុ: យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ នៅវេលាម៉ោង០០និង៤៥នាទី កម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលឃុំបិតត្រាំង បានចេញល្បាតក្នុងភូមិសាស្ត្រ និងបានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ខណ:ពេលពួកគេកំពុងដើរចេញពីភូមិចំណោទរាម បម្រុងដើរឆ្លងថ្នល់ជាតិ៤ ។ ក្រោយពីឆែកឆេរលើខ្លួនពួកគេមានលាក់ទុកដែកអក្សរតេ(ឧបករណ៍កាច់កម៉ូតូ) ចំនួន១ ។ នៅវេលាម៉ោង៨និង៣០នាទីថ្ងៃដដែល អធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានប្រគល់ជនសង្ស័យទាំងពីរនោះមកឲ្យ កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ដើម្បីធ្វើការស្រាវជ្រាវបន្ដរកបក្ខពួកស្របតាមនីតិវិធី ។ នៅវេលាម៉ោង ១៣និង០០នាទីថ្ងៃដដែល កម្លាំងជំនាញបានបន្ដទៅឃាត់ខ្លួនជនសង្ស័យដែលជាបក្ខពួក និងមានតម្រុយជាប់ពាក់ព័ន្ធក្នុង ករណីអំពើលួចមានស្ថានទម្ងន់ទោស(កាច់បំបែកសោរកម៉ូតូ)នាពេលកន្លងមកក្នុងភូមិសាស្ដ្រស្រុកព្រៃនប់ និងក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ ជាលទ្ធផលកម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យសរុបចំនួន ៩នាក់ រួមទាំងសម្ភារវត្ថុតាងមួយចំនួន ។
ជនសង្ស័យទាំង៩នាក់៖
១-ឈ្មោះ យ៉ុង សុខយ៉េន ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅភូមិថ្មី ភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ ។
២-ឈ្មោះ ឈើប ឆៃ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិ៦ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ ។
៣-ឈ្មោះ ស៊ូ រាំបូ ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅផែរ៉ូយ៉ាល់ ភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ ។
៤-ឈ្មោះ ឡា ប៉ៃ ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ៖មិនពិតប្រាកដ ទីលំនៅផែរ៉ូយ៉ាល់ ភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ ។
៥-ឈ្មោះ ភក្ដ្រ ផល្លី ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅផែរ៉ូយ៉ាល់ ភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ ។
៦-ឈ្មោះ យ៉ាត់ សុឃឿន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ ។
៧-ឈ្មោះ ឌី វាសនា ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ ។
៨-ឈ្មោះ ភក្ដ្រ ភេន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិចំណោទរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ ។
៩-ឈ្មោះ រឿន ភាព ភេទប្រុស អាយុ១២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ ។
វត្ថុតាងដកហូតបាន៖
-ឧបករណ៍កាច់បំបែកសោរកម៉ូតូចំនួន៤ និងកូនសោរសម្រាប់កាច់ ចំនួន០១ ។
-ម៉ូតូ១គ្រឿង ម៉ាកScoopy ពណ៌ស គ្មានស្លាកលេខ ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ កំពុងសាកសួរស្របតាមនីតិវិធី ៕

 

មតិយោបល់