ព័ត៌មានជាតិ

ក្មេងប្រុសអាយុ ៤ឆ្នាំម្នាក់ តាមឪពុកមាទៅដាក់បង្កៃត្រី បណ្ដាលឲ្យលង់ទឹកស្លាប់

សៀមរាបៈ កាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង០៧និង០០នាទីព្រឹក មានករណីក្មេងប្រុសម្នាក់បានលង់ទឹកស្លាប់ ខណៈឪពុកមារវល់រាយបង្កៃត្រីនៅវាលស្រែ ក្បែរទំនប់៧៨។

ក្មេងរងគ្រោះឈ្មោះ ធី ទីន ភេទប្រុស អាយុ ៤ឆ្នាំ រស់នៅភូមិកញ្ជរ ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។ ឪពុកមាក្មេងរងគ្រោះឈ្មោះ ឌឿម រស្មី អាយុ ៣២ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ បាននាំទៅដាក់បង្កៃត្រីនិងរាយមងនៅទំនប់៧៨ ស្ថិតនៅក្នុងភូមិកញ្ជរ ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

ក្រោយកើតហេតុកម្លាំងជំនាញនៃអធិកាដ្ឋានគរបាលស្រុកប្រាសាទបាគង បានចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើកាត្រួតពិត្យនិងកោសល្យវិច្ច័យហើយសន្និដ្ឋានថា សពក្មេងរងគ្រោះ ពិតជាបានស្លាប់ដោយសារលង់ទឹកពិតមែន ហើយគ្មានស្លាកស្នាមពាក់ព័ន្ធករណីព្រហ្មទណ្ឌឡើយ។

ក្រោយធ្វើកំណត់ហេតុ សមត្ថកិច្ចបានប្រគល់សាកសពទៅក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណីជាតិ ៕

មតិយោបល់