ព័ត៌មានជាតិ

Update៖ អាសូរណាស់! ជាងជួសជុលគ្រឿងអគ្គិសនីយីហោ ទីឆយ ត្រូវខ្សែភ្លើងឆក់ស្លាប់ចោលប្រពន្ធ

ភ្នំពេញ: ជាងជួសជុលបរិក្ខារអគ្គិសនីម្នាក់ ខណ:កំពុងជួសជុលហើយភ្លាត់ស្នៀត ក៏ឆក់បណ្តាលឲ្យរបួសធ្ងន់ធ្ងរ ហើយត្រូវបញ្ជូនទៅសង្គ្រោះ តែអកុសលជនរងគ្រោះ ក៏បានស្លាប់តាមផ្លូវ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១និង៥៥នាទីរសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ នៅកន្លែងជួសជុលបរិក្ខារអគ្គិសនី យីហោ ទីឆយ ស្ថិតក្នុងភូមិថ្នល់បំបែក សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ ធារ៉ា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរជាជាងជួសជុលបរិក្ខារអគ្គិសនី ស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើតនៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានកំពុងជួសជុលម៉ូទ័រ បន្ទាប់មកក៏បានប៉ះខ្សែភ្លើង ដែលដាច់រលាត់ បណ្តាលឲ្យឆក់ភ្លាមៗនោះ ក្រុមការងារឃើញក៏ជួស និងដឹកយកទៅមន្ទីរពេទ្យឯកជនភ្លាមៗ ខណ:ទៅដល់មន្ទីរពេទ្យ ក្រុមគ្រូពេទ្យក៏បានប្រាប់ឲ្យដឹកទៅមន្ទីរពេទ្យធំ ។
ប្រភពដដែលបានបន្តទៀតថា បន្ទាប់មកបងប្អូនជនរងគ្រោះ ក៏បានដឹកតាមកង់បីបន្តទៅមន្ទីរពេទ្យបន្តទៀត លុះមកដល់មុខសាលាសង្កាត់ចោមចៅទី៣ ខាងរថយន្ត៧១១ ក៏មកទទួលនិងជួយសង្គ្រោះដោយអស់លទ្ធភាពហើយបានបញ្ជាក់ថា ជនរងគ្រោះបានស្លាប់បាត់ទៅហើយ។

បច្ចុប្បន្ន សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចកោសល្យវិច័យ រួចប្រគល់ទៅក្រុមគ្រួសារដឹកយកទៅស្រុកកំណើត ដើម្បីធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់