ឧត្តរមានជ័យ: ភ្លៀងលាយឡំ នឹងខ្យល់កន្ត្រាក់ បានបំផ្លាញលំនៅ ដ្ឋានរបស់ប្រជាពលរដ្ឋ អស់ចំនួន ៣៥ខ្នងផ្ទះ និងទ្រព្យសម្បត្តិមួយចំនួនបន្ថែមទៀត មនុស្សម្នាក់រងរបួស ។
ករណីនេះគ្រោះធម្មជាតិនេះ បានកើតឡើង កាលពីវេលាម៉ោង ៩យប់ថ្ងៃទី២០ ខែមេសា ឆ្នាំ ២០១៦នៅសង្កាត់ចំនួន២ គឺសង្កាត់បន្សាយរាក់ និងសង្កាត់កូនក្រៀល នៅក្នុងភូមិសាស្ត្រស្រុកក្រុងសំរោង ខេត្តឧត្តរមានជ័យ ។
នគរបាលខេត្តឧត្តរមានជ័យ ឲ្យដឹងថា ករណីកើតមានភ្លៀងលាយឡំ និងខ្យល់កន្ត្រាក់បានបំផ្លាញផ្ទះពលរដ្ឋសរុបចំនួនខ្នងផ្ទះខាងលើនេះលើសង្កាត់ និងភូមិចំនួន២ រួមមាន១. ភូមិគោក ចាន់រី ក្នុងសង្កាត់កូនក្រៀល អស់ចំនួន២៨ខ្នងផ្ទះ ក្នុងនោះដួលរលំទាំងស្រុងចំនួន៤ខ្នង ផ្ទះ របើកដំបូលចំនួន២៤ខ្នងផ្ទះ និងមានមនុស្សម្នាក់ឈ្មោះ អិត ដែន ភេទប្រុសអាយុ២២ឆ្នាំបានរងរបួស និងខូចខាតទ្រព្យសម្បត្តិប្រើប្រាស់អស់មួយចំនួនទៀត ។២.ភូមិខ្នាចឫស្សី ក្នុងសង្កាត់បន្សាយរាក់អស់ចំនួន៧ខ្នងផ្ទះ ក្នុងនោះមានចំនួន១ខ្នងផ្ទះបានដួលក្រាប់ដល់ដី និង៦ខ្នងផ្ទះផ្សេងទៀតរបើកដំបូល ៕
មតិយោបល់