បាត់ដំបងៈ យោងតាមផេករបស់រដ្ឋបាលស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បានឲ្យដឹងថា ៣ថ្ងៃ៣យប់ហើយចាប់ពីថ្ងៃទី០៩,១០,១១ ខែតុលា ឆ្នាំ២០២០ លោកអភិបាលស្រុកភ្នំព្រឹកនៅក្នុងទឹកជាមួយប្រជាពលរដ្ឋ លោក សុង សុភ័ក្ត្រ អភិបាល នៃគណៈអភិបាលស្រុកភ្នំព្រឹក និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយស្រុកភ្នំព្រឹក បានដឹកនាំកម្លាំងចម្រុះ របស់គណៈបញ្ជាការឯកភាពស្រុកភ្នំព្រឹក ក្រុមការងារយុវជនគ្រប់ផ្នែក អជ្ញាមូលដ្ឋានពាក់ព័ន្ធ ចុះជួយអន្តរាគមន៍ ជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋបានទាន់ពេលវេលា នៅឃុំបួរ និងឃុំ ពេជ្រចិន្តា ស្រុកភ្នំព្រឹក រយះពេល៣ថ្ងៃជាប់គ្នាធ្វើឲ្យប្រជាពលរដ្ឋមានភាពកក់ក្តៅ និងសាទរចំពោះសកម្មភាពបម្រើប្រជាពលរដ្ឋដោយស្មោះអស់ពីកម្លាំងកាយចិត្ត៕
មតិយោបល់