ព័ត៌មានជាតិ

ជួយស៊ែរបន្តផង! ក្មេងប្រុសទាំង២នាក់បងប្អូននេះ ជិះម៉ូតូវង្វេងផ្ទះ សាច់ញាតិរកមិនទាន់ឃើញ

តាកែវ: យោងតាមផេក អធិការដ្ឋាននគរបាលស្រុក បានឲ្យដឹងថា នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ មានប្រជាពលរដ្ឋ រស់នៅភូមិគោកកញ្ចាប ឃុំពោធិ៍រំចាក ស្រុកព្រៃកប្បាស ខេត្តតាកែវ បានរាយការណ៍ប្រាប់សមត្ថកិច្ចថា មានក្មេងពីរនាក់វង្វេងផ្ទះ ក្រោយពីទទួលបានព័ត៌មាននេះ កម្លាំងប៉ុស្តិ៍ពោធិ៍រំចាក បានចុះទៅនាំក្មេងប្រុសទាំងពីរនាក់មក ប៉ុស្តិ៍រដ្ឋបាល ដើម្បីធ្វើការសាកសួរ៖ ១/ឈ្មោះ ភាស់ អាយុ១៣ឆ្នាំ និងទី២/ឈ្មោះ ភា អាយុ ៧ឆ្នាំទាំងពីរនាក់បងប្អូន បានជិះម៉ូតូសង់កូរ៉េចាស់ មួយគ្រឿង ពាក់ផ្លាកលេខ 1C-4447 មកដល់ព្រឹកថ្ងៃទី១២នេះ មិនទាន់ស្រាវជ្រាវរកសាច់ញាតិឃើញនៅឡើយ ដោយក្មេងទាំងពីរនេះ មិនស្គាល់អាសយដ្ឋានរបស់ខ្លួនឯង បើអាណាព្យាបាលសាច់ញាតិ ឬបងប្អូនប្រជាពលរដ្ឋ ដែលបានស្គាល់ក្មេងទាំងពីរនេះ សូមទំនាក់ទំនងមកទូរស័ព្ទលេខ (097 7780068 / 097 7339384) ៕

មតិយោបល់