ព័ត៌មានជាតិ

ទៀតហើយ! ករណីឪពុកបង្កើតចាប់រំលោភកូនស្រីខ្លួន រហូតសម្រេចដល់ទៅ ២ដង

ក្រចេះ: លោកវរសេនីយ៍ទោ ណយ ស៊ីថាច អធិការងនគរបាលស្រុកសំបូរបានប្រាប់ឲ្យដឹងថា នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ៨និង២០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំកោះខ្ញែរបានទទួលពាក្យបណ្ដឹងពីឈ្មោះ ឈុន តឿន ភេទស្រី អាយុ ៥៤ឆ្នាំ មានទីលំភូមិស្វាយចេក ឃុំកោះខ្ញែរ ស្រុកសំបូរ ខេត្តក្រចេះ បានប្ដឹងរាយការណ៍ថា ឈ្មោះ ណៃ ចន្ថា ភេទប្រុស អាយុ ៥៧ឆ្នាំ (ត្រូវជាឪពុកបង្កើត) បានចាប់រំលោភសេពសន្ថវៈ (លើកូនស្រីបង្កើត) របស់ខ្លួនឈ្មោះ ម ព ជ រ ភេទស្រី អាយុ ២០ឆ្នាំ ។ ក្រោយពីទទួលបណ្ដឹងបានភ្លាមកម្លាំងបានធ្វើការសាកសួរបំភ្លឺលើជនរងគ្រោះ និងនាំយកទៅមណ្ឌលសុខភាពសំបូរ។

ជនរងគ្រោះឈ្មោះ ម ព ជ រ ភេទស្រី អាយុ ២០ឆ្នាំ មានទីលំនៅភូមិស្វាយចេក ឃុំកោះខ្ញែរ ស្រុកសំបូរ ខេត្តក្រចេះ ។
បានឆ្លើយបំភ្លឺថា នៅថ្ងៃទីមិនចាំខែកក្កដាឆ្នាំ២០២០ វេលាម៉ោង ៣និង០០នាទី (ជនរងគ្រោះ) កំពុងអង្គុយរៀនលើផ្ទះម្នាក់ឯង( ឱពុកបង្កើត)របស់ខ្លួនឈ្មោះ ណៃ ចន្ថា បានឡើងមកចាប់ខ្ទប់មាត់និងគំរាមថា បើស្រែកអញនិងសម្លាប់ចោល ពេលនោះឈ្មោះ ណៃ ចន្ថា បានសំរាតខោ អាវ រួចចាប់រំលោភលើជនរងគ្រោះបានសម្រេច០១ដង។

នៅថ្ងៃទីមិនចាំខែកក្កដាឆ្នាំ២០១៩ជនរងគ្រោះ បានចាក់ចេញពីផ្ទះទៅរៀនអ៊ុតសក់នៅក្រុងភ្នំពេញ។ ដល់ថ្ងៃទី០១សីហា ឆ្នាំ២០២០ បានវិលត្រលប់មករស់នៅផ្ទះវិញ។ លុះដល់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ២និង០០នាទីរសៀលជនរងគ្រោះ កំពុងបញ្ចូលភ្លើងទូរស័ព្ទក្នុងបន្ទប់លើផ្ទះ ស្រាប់តែឈ្មោះ ណៃ ចន្ថា (ជាឪពុកបង្កើត) បានចូលទៅក្នុងបន្ទប់ក៏ចាប់ខ្ទប់មាត់ ហើយគំរាមថា បើស្រែកឲ្យគេដឹងអញនិងសម្លាប់ចោល បន្ទាប់មកក៏ចាប់សំរាតខោ អាវ រួចចាប់រំលោភបានសម្រេច០១ដងទៀត។

បច្ចុប្បន្នកម្លាំងជំនាញ ស្រុក និងកម្លាំងនគរបាលប៉ុស្តិ៍កោះខ្ញែរ កំពុងធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ណៃ ចន្ថា ភេទប្រុស អាយុ ៥៧ឆ្នាំ មានទីលំនៅភូមិស្វាយចេក ឃុំកោះខ្ញែរស្រុកសំបូរ ខេត្តក្រចេះ ។
នៅអធិការដ្ឋាននគរបាលស្រុកសំបូរ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ចូនទៅការិយាល័យជំនាញ ដើម្បីចាត់ការតាមនីតិវិធីបន្ត៕

មតិយោបល់