ស្ទឹងត្រែងៈ នៅអធិការអធិការដ្ឋាននគរបាលស្រុកថាឡាបរិវ៉ាត់មានករណីមនុស្សស្លាប់ថ្ងៃទី២១ ខែមិថុនាឆ្នាំ២០១៩នៅវេលាម៉ោង១៧និង០០នាទីល្ងាច ឈ្មោះវ៉ា តាណាបេ កាស៊ីយ៉ា(Watanabe kazuya)ភេទប្រុសអាយុ៤៦ឆ្នាំជាជនជាតិជប៉ុនមុខរបរអនុប្រធានផ្នែកស្វែងរុករ៉ែរបស់ក្រុមហ៊ុនNittetsu Mining (Cambodia)o,L t d នៅចំណុចភ្នំកណ្ដុរស្ថិតនៅភូមិ អន្លុងជ្រៃ ឃុំអន្លុងជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
សមត្ថកិច្ចឲ្យដឹងថាក្រោយពីទួលព័ត៌មានកម្លាំងការិ ជំនាញបានចុៈទៅពិនិត្យសាកសពនៅមន្ទីរពេទ្យអង្អែកខេត្តស្ទឹងត្រែងលើដងខ្លួនសពមិនមានស្នាកស្នាមអ្វីពាក់ព័ន្ធនឹងករណីឃាតកម្មនោះឡើយ។ តាមការពិនិត្យ សាកសព នឹងការវិនិច្ឆ័យរបស់គ្រូពេទ្យសពស្លាប់សារគាំងបេៈដូង មូលហេតុដើរឆ្ងាយថ្ងៃក្ដៅអស់ទឹកហូបបណ្តាលឲ្យគាំងបេះដូងស្លាប់។
បច្ចុប្បន្នសពត្រូវបានក្រុមអង្ការបញ្ជូនមករក្សាទុកនៅអូស្ប៑នវត្តទឹកថ្លារាជធានីភ្នំពេញដោយមានឯកភាពពីនាយកដ្ឋាននគរបាលបច្ចេកទេសនឹងកោសល្យវិច្ច័យនឹងមានការឯកភាពពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត៕
មតិយោបល់