ព័ត៌មានជាតិ

កម្លាំងនគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យជាជនជាតិចិន ៣នាក់ ករណីចាប់ជម្រិត

ព្រះសីហនុៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង១៤និង០០នាទី បុរសជនជាតិចិនម្នាក់ បានប្តឹងរាយការណ៍ថា មានជនជាតិចិនមួយក្រុមមានគ្នាជាង១០នាក់ ជិះរថយន្ត ៤ទៅ៥គ្រឿង ក្នុងនោះមានរថយន្ត ២គ្រឿង ម៉ាក MERCERDES BENZ ពណ៌ស មានមនុស្ស ៣នាក់ និងម៉ាក TUNDRA ពណ៌ទឹកមាស មានមនុស្ស ១នាក់ បានចតនៅមុខក្រុមហ៊ុនរបស់មិត្តភក្តិគាត់ធ្វើការ ស្ថិតនៅភូមិ៦ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ត្រៀមចាប់ជំរិតមិត្តភក្តិរបស់គាត់ ចំណែករថយន្ត ២ទៅ ៣គ្រឿងទៀត ឈប់នៅខាងក្រៅផ្លូវ ។ បន្ទាប់ពីទទួលបានព័ត៌មានភ្លាម លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានចាត់ឲ្យកម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ ចុះទៅដល់ទីតាំងកើតហេតុ ធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន ០៣នាក់ នៅក្នុងរថយន្ត ១គ្រឿង ម៉ាក MERCEDES BENZ រីឯជនសង្ស័យ ១នាក់ដែលនៅក្នុងរថយន្ត ម៉ាក TUNDRA បានរត់គេចខ្លួនបាត់ បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ បន្ទាប់មកសមត្ថកិច្ចបានស្ទូចរថយន្ត ម៉ាក TUNDRA មករក្សាទុកបណ្តោះអាសន្ននៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ចំណែករថយន្ត២ ទៅ ៣គ្រឿងទៀត ដែលជាបក្ខពួករបស់ជនសង្ស័យបានបើករត់គេចខ្លួនបាត់ ។

នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង១៦ និង០០នាទី កម្លាំងសមត្ថកិច្ចបានបង្កើតជាគណៈកម្មការឆែកឆេរ ដោយមានការចូលរួមពីលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការ អមសាលាដំបូងខេត្តព្រះសីហនុ ជាលទ្ធផលក្នុងការឆែកឆេរ រកឃើញមានអាវុធខ្លី ០១ដើម ម៉ាក ZORAKI MOD914-TD AUTO R3DTSC1-2100172 បង់០១ គ្រាប់ចំនួន ០៨គ្រាប់ ។
មន្រ្តីនគរបាលក្រុងព្រះសីហនុ បានឱ្យដឹងថា៖ ជនរងគ្រោះឈ្មោះ Yu Liang ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិចិន មុខរបរអ្នករកស៊ី ស្នាក់នៅភូមិ៦ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។

ជនសង្ស័យ ០៤នាក់៖
១-ឈ្មោះ Jin KaiBin ហៅ Lin Yi ឬក៏ Xiao Bin ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិចិន មុខរបរសន្តិសុខ ស្នាក់នៅភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
២-ឈ្មោះ Wang Ying ហៅ អាយន្តហោះ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិចិន មុខរបរសន្តិសុខ ស្នាក់នៅភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
៣-ឈ្មោះ Yang QianJun ហៅ Ta Jing ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិចិន មុខរបរសន្តិសុខ ស្នាក់នៅភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។

វត្ថតាងដកហូតរួមមាន ៖
-ទូរស័ព្ទដៃចំនួន ០៥គ្រឿង ម៉ាក Iphone X ពណ៌ស ០១គ្រឿង ,ម៉ាក Iphone12 Pro Max ពណ៌ខៀវ ០១គ្រឿង ,ម៉ាក Iphone13 Pro Max ពណ៌ប្រផេះ ០១គ្រឿង ,ម៉ាក OPPO ពណ៌ខៀវ ០១គ្រឿង និងម៉ាក Sansung Fold2 ពណ៌ផ្កាឈូក ០១គ្រឿង
-កាត ០១សន្លឹក និងកូនសោរផ្ទះ ០១
-រថយន្ត ០១គ្រឿង ម៉ាក MERCEDES BENZ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AT-7333
-រថយន្ត ០១គ្រឿង ម៉ាក TUNDRA ពណ៌ទឹកមាស ពាក់ផ្លាកលេខ ភ្នំពេញ 2AJ-2050
-កាំភ្លើងខ្លី ០១ដើម ម៉ាក ZORAKI MOD914-TD AUTO R3DTSC1-2100172 បង់ ០១ គ្រាប់ចំនួន ០៨គ្រាប់ ។

បច្ចុប្បន្នជនសង្ស័យខាងលើ រួមជាមួយវត្ថុតាង ត្រូវបានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងសួរនាំ និងចាត់ការតាមនីតិវិធីច្បាប់ ៕

មតិយោបល់