ព័ត៌មានជាតិ

អម្ពិលមួយដើមរលំដួល បណ្តាលឲ្យសង្កត់លើ របងកំពង់ផែថ្ម

ភ្នំពេញ: ដើមអម្ពិល មួយដើមដោយសារពុកឫសកែវ ត្រូវបានដួលរលំរបងកំពង់ផែថ្ម នៅតាមបណ្ដោយ មហាវិថីព្រះស៊ីសុវត្ថិតែសំណាងល្អ​ មិនបង្កឲ្យមានមនុស្សរងរបួសឡើយ។

ហេតុការណ៍ដួលរលំដើមឈើនេះ បង្កកាភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ ចំណុចមុខកំពង់ផែថ្ម ស្ថិតនៅតាមបណ្ដោយ មហាវិថីព្រះស៊ីសុវត្ថិ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅមុខពេលកើតហេតុ ស្រាប់តែសុខៗ​ ដើមអម្ពិលមួយដើមធំនេះ រលើងរបើកឫសគល់បាក់រលំទៅលើរបងកំពង់ផែថ្ម តែសំណាងល្អមិនបង្កឲ្យមានមនុស្សរងរបួសឡើយ។

ក្រោយពេលកើតហេតុលោកចៅសង្កាត់ស្រះចក​ បានបញ្ជាកម្លាំងប្រជាការពារ បានចាត់ចុះមកកាត់ដើមឈើយកចេញ៕

មតិយោបល់