ព័ត៌មានជាតិ

គួរឲ្យអាសូរ! បុរសវ័យចំណាស់ម្នាក់ ជួបគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យបាត់បង់ជីវិត

កោះកុង: កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១១និង៥៣នាទីយប់ មានករណីបុរសម្នាក់ជួបគ្រោះថ្នាក់ចរាចរណ៍ដួលម៉ូតូ ដោយខ្លួនឯង បណ្តាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង នៅផ្លូវជាតិលេខ៤៨ ចំណុចចំណោទតាតៃ ចន្លោះបង្គោលគីឡូម៉ែតលេខ១២៨-១២៩ ស្ថិតក្នុងភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង .

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មានម៉ូតូមួយគ្រឿងម៉ាក ហុងដាវ៉េវ អាលហ្វា ពណ៌ខ្មៅ គ្មានផ្លាកលេខ បើកបរដោយជនរងគ្រោះឈ្មោះ ស៊ិន សុវណ្ណារ៉ា ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង (ស្លាប់នៅកន្លែងកើតហេតុ)។

ក្រោយកើតហេតុ សាកសពជនរងគ្រោះត្រូវបាន កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំតាតៃក្រោម ប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់