ភ្នំពេញៈ មន្រ្តីនគរបាលប៉ុស្តិ៍បឹងកក់២ម្នាក់ បានជិះម៉ូតូមួយគ្រឿង PCX ឈប់ចតទុកនៅមុខអេ អឹម ម៉ាត (AM Mart) រួចដើរចូលទៅខាងក្នុង Mart អង្គុយផឹកស្រាបៀរABC តែមិនដឹងថាខ្លួនភ្លេចដកសោរម៉ូតូនោះទេ លុះពេលផឹកអស់មួយកំប៉ុង ស្រាប់តែលោកប៉ូលិសចេញមកវិញបាត់ម៉ូតូ ស្រឡះមុខចែសតែម្ដង។
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង១០និង១០នាទីយប់ថ្ងៃទី២ ខែមិនា ឆ្នាំ២០១៩ នៅមុខផ្សារទំនើបមួយកន្លែងយីហោ អេអឹម ម៉ាត (AM Mart) នៅតាមបណ្តោយផ្លូវ៥៩៨ ជាប់ផ្លូវរថភ្លើងត្រឡោកបែក ស្ថិតក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ម៉ូតូដែលចោរយកទៅបាត់នោះ ម៉ាក Honda PCX ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 7682 (មិនចាំអក្សរក្បាលទេ) ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញមន្រ្តីនគរបាលខាងលើ បានជិះម៉ូតូមកឈប់ចតទុកនៅមុខអេ អឹម ម៉ាត (AM Mart) រួចដើរចូលទៅខាងក្នុង Mart ហើយអង្គុយផឹកស្រាបៀរABC តែមិនដឹងថាខ្លួនភ្លេចដកសោរម៉ូតូនោះទេ បន្តិចក្រោយមកជនមិនស្គាល់មុខ មកយកម៉ូតូជិះចេញទៅបាត់ស្រមោល។
ប្រភពបន្តថា ស្រាប់លោកប៉ូលិសចេញមកវិញបាត់ម៉ូតូ ទោះផឹកអស់ទើបតែអស់មួយកំប៉ុង ក៏ស្រឡះមុខចែសដែរ ព្រោះចោរលួចម៉ូតូទៅបាត់ហើយ ទើបគាត់រាយការណ៍បោះដៃតាមវិទ្យុទាក់ទងឲ្យសមត្ថកិច្ចតាមគោលដៅដទៃទៀត ជួយមើលភិនភាគម៉ូតូ PCX ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 7682 (មិនចាំអក្សរក្បាល) ដែលត្រូវបានចោរលួចជិះចេញទៅបាត់ ៕
ព័ត៌មានជាតិ
មតិយោបល់