បាត់ដំបងៈ ដោយសារស្ថានភាពទឹកដែលហូរឆ្លងពីខាង លិចផ្លូវក្នុងឃុំអន្លង់រុនក្នុងប៉ុន្មានថ្ងៃមក នៅពេលនេះទឹកបានហូរធ្លាក់ចូលទៅក្នុង ឃុំតាពូង និងឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង នាំបង្កការ លិចលង់ដល់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាននេះចាប់តាំងពីពេលយប់មិញរហូត ដល់ពេលនេះ កងកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាល ស្រុកថ្មគោល ដែលមានលោក វរសេ នីយ៍ឯក ផង់ សុភាព អធិការនគរបាលស្រុក ដោយមានលោកឧត្តមសេនីយ៍ត្រី គឹម មនោ លោកវរសេនីយ៍ឯក ពៅ ថាវុធ ស្នងការរងទទួលបន្ទុកដឹកនាំនៅទីនោះ បានចូលរួមជាមួយ សមត្ថកិច្ច និងអាជ្ញារមូលដ្ឋានពាក់ព័ន្ធ ធ្វើសកម្មភាពដឹកជញ្ជូនប្រជាពលរដ្ឋ ទ្រព្យស ម្បត្តិ និងសត្វចិញ្ចឹមផង ទៅកាន់ទីទួលសុវត្ថិភាព ។
ជាមួយនឹងសកម្មភាពជួយសង្រ្គោះនេះ កងកម្លាំងនគរបាលបានចូលរួមជាមួយលោក ឧកញ៉ា ភូ ពុយ អ្នកតំណាងរាស្រ្តមណ្ឌលបានត់ដំបង រួមទាំងសម្បុរសជន នាំយកអំណោយទៅចែកជូនប្រជាពល រដ្ឋដែលកំពុងទទួលរងគ្រោះដោយជំនន់ទឹកភ្លៀងក្នុងមូលដ្ឋានខាងលើ ។
នៅពេលនេះកងកម្លាងនគរបាលស្រុកថ្មគោល មានកាណូតម៉ាស៊ីនចំនួន ០៥គ្រឿង និងទូកធម្មតាមានចំនួន ០៤គ្រឿងសរុបចំនួន ០៩គ្រឿងសម្រាប់ចេញដឹកជញ្ជូនសង្រ្គោះប្រជាពលរដ្ឋ ពិសេសពលរដ្ឋដែលមានទីលនៅឆ្ងាយៗ សូមធ្វើការទំនាក់ទំនងតាមលេខទូរស័ព្ទដូចជូនភ្ជាប់ខាងក្រោមនេះ ដើម្បីកងកម្លាំងចេញអន្តរាគមន៍ជួយសង្រ្គោះ មកកាន់ទីទួលសុវត្ថិភាពបាន ទាន់ពេលវេលា៕
មតិយោបល់