ព័ត៌មានជាតិ

Lacazette និង Arsenal នឹងជួបគ្នាម្តងទៀតដើម្បីចរចាកុងត្រាថ្មី

បរទេស៖ គេបានដឹងហើយថាកីឡាករខ្សែប្រយុទ្ធបារាំង Lacazette នឹងត្រៀមខ្លួនដើម្បីចាកចេញពីក្លឹបហើយនាចុងរដូវកាលនេះប៉ុន្តែគ្រូបង្វឹកលោក Mikel Arteta មិនបានបដិសេធទេថាលោកកំពុងតែព្យាយាមក្នុងការរក្សាទុកកីឡាកររូបនេះជាមួយនឹងក្លឹបបន្តទៀតតាមរយ:កុងត្រាថ្មីមួយ។

គ្រូបង្វឹកអេស្បាញលោក Mikel Arteta បានបញ្ជាក់យ៉ាងដូច្នេះថាក្លឹបកាំភ្លើងធំ Arsenal និងកីឡាករ Alexandre Lacazette នឹងជួបគ្នានៅចប់រដូវកាលនេះដើម្បីអាចពិនិត្យទៅលើលទ្ធភាពនៃការបន្តកុងត្រាថ្មី។

គួរឲ្យដឹងដែរថាកុងត្រារបស់កីឡាកររូបនេះនឹងត្រូវបញ្ចប់ទៅនៅត្រឹមចុងរដូវកាលនេះហើយហើយនៅមិនទាន់មានការកិច្ចព្រមព្រៀងណាមួយដែលបង្ហាញថាកីឡាករនឹងអាចយល់ព្រមបន្តកុងត្រាថ្មីនៅឡើយប៉ុន្តែទំរង់លេងដ៏ល្អរបស់គាត់កំពុងធ្វើឲ្យក្រុមការងារនិងអ្នកគាំទ្ររីករាយយ៉ាងខ្លាំងនៅពេលចុងក្រោយនេះជាពិសេសការប្រកួតយប់មិញយកឈ្នះ Watford ក្នុងលទ្ធផល៣ទល់នឹង២៕

មតិយោបល់