កំពង់ឆ្នាំងៈ កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ៥និង០០នាទី សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទធ្វើឲ្យខូចខាតដោយចេតនា នៅចំណុចលើផ្លូវវៀងក្រុង ដែលក្រុមហ៊ុនជប៉ុនកំពុងសាងសង់ ស្ថិតក្នុងភូមិអូរកណ្តោល ឃុំជ្រៃបាក ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
ជនសង្ស័យខាងលើមានឈ្មោះ កាំង កាន ភេទ ប្រុស អាយុ ១៦ឆ្នាំ មានទីលំនៅ ភូមិ ឃុំកើតហេតុខាងលើ ។
ដោយជននេះបានយកកាំបិតដាវកាប់ ស៊ូជី ដែលជាសញ្ញាដាក់លើផ្លូវកំពង់សាងសង់ ខូចខាតអស់ចំនួន ១៥ដើម ។
សម្ថកិច្ចបានធ្វើការសាកសួរ និងកសាងសំនុំរឿងតាមនីតិវិធី បញ្ជូនទៅការិយាល័យជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្ត ៕
មតិយោបល់