ព័ត៌មានជាតិ

បាត់ដំបងស្ថានភាពទឹកជំនន់ បានបន្តកើនឡើងជាបន្តទៀត សូមបងប្អូនប្រុងប្រយ័ត្ន!!

បាត់ដំបងៈ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ អនុវត្តតាមបទបញ្ជារបស់លោក សាត គឹម សាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងមតិណែនាំរបស់លោក ពុំ ចាន់ ស្នងការរងទទួលដឹកនាំផ្ទាល់លោក វរសេនីយ៍ឯក ម៉ង់ ស៊ី មេបញ្ជាការវរសេនាតូចនគរបាលការ ពារព្រំដែនគោកលេខ៨១៩ បានដឹកនាំកងកម្លាំងចេញអន្តរាគមន៍ជួយសង្រ្គោះ ប្រជាពលរដ្ឋនៅមូលដ្ឋានស្រុកកំរៀង ខេត្តបាត់ដំបង ។

សូមជម្រាបជូនថា នៅពេលនេះស្ថានភាពទឹកជំនន់ បានបន្តកើនឡើង ជាបន្តទៀត នៅចំណុចព្រំដែន ហើយទឹកបានបន្តហូរធ្លាក់ចូលមកស្រុកមួយ ចំនួនជាបន្តបន្ទាប់ ដែលចាំបាច់សម្ថកិច្ចត្រូវបន្តសកម្មភាពជួយសង្រ្គោះបានទាន់ពេលវេលា៕

មតិយោបល់