ព័ត៌មានជាតិ

ម៉ូតូ ២គ្រឿង ពន្លះគ្នាពេញទំហឹងត្រង់ផ្លូវកោង ស្លាប់ ២នាក់យ៉ាងអាណោចអធ័ម

មណ្ឌលគិរី: កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ៦និង១០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ ២គ្រឿង បុកគ្នាពេញទំហឹង បណ្ដាលឲ្យស្លាប់មនុស្ស ២នាក់ ហេតុការណ៍នេះស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៧៦A ចន្លោះគីឡូម៉ែត្រ៣-៤ ភូមិពូលូង សង្កាត់រម្យនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

ជនរងគ្រោះ ២នាក់៖
១/ឈ្មោះ អើច ញ៉េប ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិ ព្នង មុខរបរ កសិករ រស់នៅភូមិពូត្រុំ សង្កាត់រម្យនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បើកបរ ម៉ូតូម៉ាក វ៉ូវ ពណ៌ទឹកប្រាក់ គ្មានផ្លាកលេខ។
២/ឈ្មោះ ជុក វ៉ាក ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិព្នង បើកបរម៉ូតូម៉ាក អ៊ិចសិនទ័រ ពណ៌ក្រហម គ្មានផ្លាកលេខ ។
អ្នកទាំង ២នាក់ស្លាប់នៅកន្លែងកើតហេតុ។

មូលហេតុ៖ អ្នកបើកម៉ូតូ អ៊ិចសិនទ័រ វ៉ាជែងរថយន្តត្រង់ចំណុចផ្លូវកោង ទៅបុកម៉ូតូជនរងគ្រោះម៉ាក វ៉ូវ។

ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងវាស់វែងយកវត្ថុតាង ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុង ដើម្បីចាត់ការបន្តតាមនីតិវិធី ចំពោះសព ប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យ៕

មតិយោបល់