គ្រឿងផ្សំ៖
-ស្លាបមាន់ ៥០ ក្រាម
-ខ្ទឹមក្រហម ៥ មើម
-ម្រេចគ្រាប់ ១ស្លាបព្រាបាយ
-ឬសជីរវ៉ាន់ស៊ុយ ២ គុម្ព
-ម្ទេស ៥ ផ្លែ
-ទឹកស៊ុប ២កែវ
-ទឹកត្រី ២ស្លាបព្រាបាយ
-ដុំស៊ុបខ្នរ ២ ដុំ
-ទឹកស៊ីអ៊ីវ ២ស្លាបព្រាបាយ
វិធីធ្វើ៖
១.ម្រេចបុកកុំឲ្យម៉ដ្ឋពេក បន្ទាប់មកថែមឬសជីរវ៉ាន់ស៊ុយម្ទេស ខ្ទឹមក្រហម ដុំស៊ុបខ្នរបុកចូលគ្នាឲ្យសព្វល្អដោយលាយយ៉ាងណា ឲ្យគ្រឿងផ្សំនេះនៅគ្រើមៗ។ពេលរួចរាល់ហើយយកគ្រឿងផ្សំ នេះទៅប្រឡាក់ជាមួយនឹងស្លាបមាន់រួចទុកមួយម៉ោង ដើម្បីឲ្យវាចូលជាតិ។
២.ទឹកស៊បដាំឲ្យពុះ ដាក់ដុំស៊ុបខ្នរហើយដាក់ស្លាប និងជង្គង់មាន់ ដែលប្រឡាក់នោះចូល។រម្ងាស់ប្រមាណ ១៥ នាទី សឹមថែមទឹកត្រីនិង ទឹកស៊ីអ៊ីវ រួចរម្ងាស់បន្តលុះត្រាតែស្លាប និងជង្គង់ មាន់ផុយទើបដាក់ចុះ ពីចង្ក្រានហើយញាំទាន់ក្តៅៗជាមួយបាយពិតជាជាប់មាត់៕
មតិយោបល់