ព័ត៌មានជាតិ

ឃើញគេលង់ទឹកចុះទៅជួយបែរជាស្លាប់ខ្លួនឯងទៅវិញ

កណ្តាលៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថាក្មេងប្រុសម្នាក់ក្នុងចំណោមមិត្តភក្តិ៤នាក់បានលង់ទឹកស្លាប់ខណៈនាំគ្នាចុះងូតទឹកបឹងលេង។ករណីនេះកើតឡើងនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង៧និង០០នាទីចំណុចបឹងទទឹងថ្ងៃ ភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះឌុយ ចាន់នឿន ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស ជនជាតិខ្មែរ ស្នាក់នៅភូមិព្រែកថី្ម សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
តាមការបំភ្លឺរបស់ប្រជាពលរដ្ឋបានឲ្យដឹងថានៅថ្ងៃទី១៧.១០.២០២០វេលាម៉ោង៣និង១៥នាទីមានជនរងគ្រោះនិងគ្នីគ្នាបានចុះទៅលេងទឹកនៅបឹងទទឹងថ្ងៃស្ថិតនៅភូមិកោះគរសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ឈ្មោះណេង ដានុន បានលង់ទឹកជនរងគ្រោះឃើញបានចុះទៅជួយស្រាប់តែជនរងគ្រោះលង់ទឹកដែរបានហៅគេជួយ។ភ្លាមនោះអ្នកជិះម៉ូតូតាមផ្លូវឃើញចុះទៅជួយឈ្មោះណេង ដានុន ឡើងមកលើប៉ុន្តែជនរងគ្រោះបានលិចចូលក្នុងទឹកបាត់ទៅហើយនាំគ្នាចុះរាងរកជនរងគ្រោះអត់ឃើញបានដឹងឮទៅឪពុកម្តាយនិងបងប្អូនជនរងគ្រោះបាននាំគ្នាចុះរាងរកជនរងគ្រោះរហូតដល់ម៉ោង៧និង០០នាទីថ្ងៃខែឆ្នាំដដែលរកឃើញជនរងគ្រោះស្រង់ជនរងគ្រោះឡើងមកលើតែអកុសលជនរងគ្រោះបានស្លាប់បាត់ទៅហើយបានយកជនរងគ្រោះមកផ្ទះបន្ទាប់មកបានរាយការណ៍ជូនសមត្ថកិច្ចចុះធ្វើការពិនិត្យ។
ក្រោយពីការពិនិត្យរបស់ផ្នែកជំនាញពិនិត្យវិភាគកន្លែងកើតហេតុប៉ុស្តិ៍រដ្ឋបាលគ្រូពេទ្យអាជ្ញាធរឃើញថាសាកសពធ្មេញខាំអណ្តាតប្រឹងក្រៅពីនេះពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សំគាល់ឡើយ។
ការសន្និដ្ឋានរបស់កម្លាំងជំនាញគឺជនរងគ្រោះស្លាប់ដោយសារលង់ទឹករួចប្រគល់សាកសពជូនឪពុកម្តាយធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់