ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនយុវជនម្នាក់ ពីបទចរាចរណ៍អាវុធ…

កំពង់ឆ្នាំង: កម្លាំងអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង បានធ្វើការចេញល្បាតនាពេលយប់ នៅតាមភូមិសាស្ត្រក្រុងកំពង់ឆ្នាំង និងតាមកន្លែងស្មុគ្រស្មាញ ជាលទ្ធផលឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ពិន ពិរ៉ូត ភេទប្រុស អាយុ ២០ឆ្នាំ មានទីលំនៅភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ពីបទ ចរាចរអាវុធ(កាន់ដាវដាក់តាមខ្លួន) នៅចំណុចផ្លូវភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំង កាលពីយប់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ៩និង១៥នាទី ។ ដកហូតវត្ថុតាង ដាវ ០១ដើម ។

ករណីនេះសម្ថកិច្ចបានធ្វើការសាកសួរ និងកសាងសំនុំរឿងដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

មតិយោបល់