ព័ត៌មានជាតិ

ជនជាតិ អ៊ីស្រាអែល បើករថយន្តបុកគូទរថយន្តមន្រ្តីយោធា បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ

តាកែវ: នៅថ្ងៃអាទិត្យ ២កើត ខែកត្ដិក ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ២១និង៣០នាទី នៅចំណុចផ្លូវជាតិ លេខ៤១ ចន្លោះគីឡូម៉ែត្រលេខ ៤៦-៤៧ក្នុងភូមិកដំណាក់ខ្លុង ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្ត និងរថយន្ត ទិសដៅស្របគ្នា។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ គេឃើញមានរថយន្តមួយគ្រឿងម៉ាក តូយ៉ូតា រ៉េហ្វរ ពណ៌ក្រហម ពាក់ផ្លាកលេខ ONG 200 2-906 បើកបរដោយឈ្មោះ CASSOTO URIAH ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិ អ៊ីស្រាអែល រស់នៅផ្ទះលេខ៩៧ ផ្លូវបេតុង ភូមិ ដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ (គ្មានរបួស) ដែលបើកបរមកពីទិសខាងត្បូងលុះ មកដល់ចំណុចខាងលើ បានបុករថយន្តមួយគ្រឿងពីក្រោយ រថយន្តនោះម៉ាក វីហ្គោ ពណ៌ស្លែ ពាក់ផ្លាកលេខ ខេមរភូមិន្ទ 2-2516 បើកបរដោយឈ្មោះ សេង ណារិទ្ធ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរ យោធា រស់នៅភូមិផ្លូវលោក ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ (គ្មានរបួស) ដែលបើកបរមកពីទិសខាងត្បូង ។

ក្រោយពេលកើតហេតុសមត្ថកិច្ចក៏បានចុះទៅដល់រួចកសាងសំណុំរឿងតាមនីតិវិធី។ រីឯវត្ថុតាងបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកត្រាំកក់ មូលហេតុ មិនគោរពសិទ្ធិអាទិភាព​ ៕

មតិយោបល់