ភ្នំពេញៈ ស្ត្រីជនជាតិចិនម្នាក់មិនដឹងខូចចិត្តរឿងអ្វីទេមកលោតទឹកសម្លាប់ខ្លួន ពីកាំជណ្តើរក្បែរព្រះអង្គដងកើ មិត្តភ័ក្រជួលអ្នកមុជទឹករាវរកឃើញ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៤ព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ ចំណុចមាត់ទន្លេក្បែរព្រះអង្គដងកើ ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ស្ត្រីរងគ្រោះខាងលើមិនបានស្គាល់អត្តសញ្ញាណនោះទេ។
តាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុបានឲ្យដឹងថា ស្ត្រីជនជាតិចិនខាងលើមិនដឹងមានវិបត្តិអ្វីនោះទេ? នៅវេលាម៉ោងប្រមាណ ៤ទៀបភ្លឺថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ ខណៈជក់បារីរួចក៏លោតទឹកទន្លេសម្លាប់ខ្លួន ក្រោយមកបានមិត្តភ័ក្រ និងអ្នកស្គាល់គ្នាជួលអ្នកមុជទឹករាវរកក៏ប្រទះឃើញសាកសពដែលឃ្លាតពីកន្លែងលោតប្រមានជិត ១០ម៉ែត្រ នៅវេលាម៉ោងជាង៦ព្រឹកថ្ងៃដដែល។
ក្រោយពីកើតហេតុក៏រាយការណ៍ប្រាប់សមត្ថកិច្ច ចុះដល់ទីតាំងត្រួតពិនិត្យធ្វើកោសល្យវិច័យនៅវត្តចង្ក្រានតាព្រហ្មស្ទឹងមានជ័យ៕
មតិយោបល់