ព័ត៌មានជាតិ

ឈប់រ៉ឺម៉ក នាំគ្នាមានឪពុកកូន៥នាក់ចុះលេងទឹកបែរជាកូនស្រីម្នាក់លង់ទឹកស្លាប់ភ្លាមៗ

សៀមរាបៈ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង៣និង០០នាទីថ្ងៃ មានករណីលង់ទឹក
នៅចំនុចអូរក្រោមស្អានថ្មភូមិគោកចាន់ ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្ត សៀមរាប ។

ជនរងគ្រោះឈ្មោះ នាថសុនីភេទស្រីអាយុ១៣ឆ្នាំទីលំនៅសព្វថ្ងៃនៅភូមិបឹងដូនប៉ាសង្កាតស្លក្រាមក្រុងសៀមរាប ខេត្ត សៀមរាប ។
អង្កហេតុ:កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ មានឈ្មោះ លី សារិក ភេទប្រុស អាយុ៣៤ឆ្នាំ នៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប បាននាំក្រុមគ្រួសារមានប្រពន្ធនឹងកូនតូចប្រុស
ស្រីចំនួន៥នាក់ ដោយឈ្មោះហុក ហុនភេទប្រុសអាយុ១៦ឆ្នាំជាអ្នកបើករ៉ឺម៉ក លុះដល់ត្រង់ចំណុចស្ពានថ្ម ភូមិគោកចាន់ ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប ក៍បានឈប់រ៉ឺម៉ក ក្រោយមក ឪពុកនិងកូនចំនួន៥នាក់
១.ឈ្មោះនាថ សុនី ភេទស្រីអាយុ១៣ឆ្នាំ (ជនរងគ្រោះ)
២.ឈ្មោះ លី ស្រីបិច ភេទស្រីអាយុ១០ឆ្នាំ
៣.ឈ្មោះ នេត នីសា ប្រុសអាយុ១២ឆ្នាំ
៤.ឈ្មោះ នេត វាន់សានភេទប្រុស
៥.ឈ្មោះ នេត ចាន់ណាភេទប្រុអាយុ៨ឆ្នាំ
នាំគ្នារចុះងូតទឹកលេងនៅនុចស្ពានថ្មភូមិគោកចាន់ឃុំអំពិលស្រុកប្រាសាទបាគងខេត្តសៀមរាប ខណះពេលនោះកូនឈ្មោះនាថ សុនី បានងូតទឹកឆ្ងាយពីគេក៍ធ្លាក់ចូលកន្លែងទឹកជ្រៅ ដែលមានជម្រៅប្រហែលជា៥ម៉ែត្រ លិចបាត់ចំនួន១យប់១ថ្ងៃលុះដល់ថ្ងៃទី១៩ខែតុលាឆ្នាំ២០២០វេលាម៉ោង១៥និង០០នាទីទើបកំលាំងសមត្តកិច្ចនិងប្រជាការពារយើងបានរកឃើញសពលិចនៅក្នុងទឹកជិតកន្លែងដែលជនរងគ្រោះងូតទឹកលេង ដែលមានចំងាយប្រហែល៥០០ម៉ែត្របន្ទាប់មកក៍ស្រង់ដាក់មកលើគោក ក្រោយមកកម្លាំងជំនាញបច្ចេកទេសនៃអធិកាដ្ឋាននគរបាលស្រុកប្រាសាទបាគង បានធ្វើការពិនិត្យ លើសពឃើញថា សពខាងលើនោះពិតជាបានស្លាប់ដោយសារលង់ទឹកពិតប្រាកដមែនពុំមានពាក់ព័ន្ធនិងបទល្មើសព្រហ្មទណ្ឌនោះទេ ក្រោយមកកម្លាំងជំនាញបានធ្វើកំណត់ហេតុប្រគល់សពជូនទៅឪពុកម្ដាយដើម្បីយកទៅធ្វើបុណ្យតាម ប្រពៃណី៕

 

មតិយោបល់