បន្ទាយមានជ័យៈ យោងតាមផេករបស់ការិយាល័យតាមបណ្តាញសង្គមបានឲ្យដឹងថា មានករណីកុមារីម្នាក់អាយុ ១៣ឆ្នាំ ដេីរកាត់ទឹកកំពុងហូរខ្លាំង រអិលជេីង គួចទៅតាមទឹកបាត់ ហេតុការណ៍ នេះបានកេីតឡេីងនៅវេលាម៉ោង ១០និង៣០នាទី ថ្ងៃទី១៩ ខែតុលា ឆ្នាំ ២០២០ ត្រង់ចំណុចអូរម្កាក់ ស្ថិតក្នុងភូមិកន្ទួត សង្កាត់ ភ្នៀត ក្រុងសិរីសោភ័ណ ។
ក្រោយពីទទួលបានព័ត៌មានភ្លាមលោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ រួមនឹងកងកម្លាំងទាំង៣ប្រភេទ បានបេីកប្រតិបត្តិការ ចុះរាវរក រហូតដល់វេលាម៉ោង៤និង៣០នាទីល្ងាចថ្ងៃដ៏ដែលទេីបរកសពឃេីញ។
លោក វរសេនីយ៍ឯក ស៊ី ឌី អធិការក្រុងសិរីសោភ័ណ បានឲ្យដឹងថា ៖ កុមារីរងគ្រោះឈ្មោះ យ៉ៃ ម៉ាយ៉ា អាយុ ១៣ឆ្នាំ បានលង់ទឹក ស្លាប់ (មិនចេះហែលទឹក) នៅចំណុចអូរម្កាក់ ក្នុងស្រះទឹកជាប់ និងហាងខ្សាច់មាស ស្ថិតនៅក្នុងភូមិកន្ទួត សង្កាត់ ភ្នៀត ក្រុងសិរីសោភ័ណ។ លោកបានបញ្ជាក់ថា ៖ មុនពេលកេីតហេតុមានក្មេងស្រីទាំង០២នាក់ បងប្អូន បានដើរពីភូមិកន្ទួត (ត្រង់ចំណុចអូរម្កាក់) រួចក៏ត្រឡប់ទៅភូមិវិញមកដល់ចំណុចកើតហេតុខាងលើ ឃើញ បងស្រី រអិលជើង ដួល ហេីយប្អូនស្រីក៏បានចាប់ទាញដៃ ហើយរអិលធ្លាក់ទៅក្នុងស្រះទាំង០២នាក់ ដោយប្អូនស្រីបានតោងមែកឈើជាប់ ត្រូវបានអ្នកភូមិឃេីញមកជួយសង្គ្រោះបានទាន់ពេលវេលា ចំណែក បងស្រី ត្រូវទឹកគួចទៅបាត់។
ក្រោយពីរកសពជនរងគ្រោះឃេីញ សមត្ថកិច្ច បានប្រគល់សព ជូនក្រុមគ្រួសារចាត់ចែងធ្វេីបុណ្យតាមប្រពៃណី នៅវត្តចមសទ្ធាវាស (ហៅវត្តស្វាយចាស់ ) សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ។
ទន្ទឹមនឹងនោះ លោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុង សិរីសោភ័ណ ក៏បានចូលរួមសោកស្តាយ និងរំលែកទុក្ខជាមួយក្រុមគ្រួសារនៃសព លោកក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ខណៈ ដែលទឹកជំនន់ មិនទាន់មានការថបថយនៅឡេីយ ពិសេសប្រុងប្រយ័ត្ន ចំពោះកូនចៅ មិនត្រូវបណ្តែតបណ្តោយឲ្យលេងទឹកឡេីយ ក្រែងកេីតមានដូចករណីខាងលេីនេះ ហេីយត្រូវស្តាប់តាមការណែនាំរបស់អាជ្ញាធរ លោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុង សិរីសោភ័ណ ក៏បានបញ្ជាក់ ថា ២ថ្ងៃនេះនៅក្នុងក្រុងសិរីសោភ័ណ មានករណីលង់ទឹកស្លាប២ករណីហេីយ ដែលទាមទារឲ្យបងប្អូនត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់៕
មតិយោបល់