ព័ត៌មានជាតិ

រថយន្តបុកម៉ូតូពីក្រោយបណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ

កំពង់ស្ពឺ: យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង៣និង៣០ នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើង នៅលើផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៦៤ –៦៥ ភូមិផ្សារត្រពាំងក្រឡើងឃុំ គីរីវន្ត រវាងរថយន្ត មួយម៉ាកហ៊ីណូ ក្បាលពណ៍ ស ពាក់ស្លាក់លេខ ភ្នំពេញ 3D -8285 លេខកន្ទុយរឺម៉ក់ព្រះសីហនុ 4A-2263 បើកបរដោយឈ្មោះ ប៉ុល សឿន ភេទប្រុស អាយុ ៥៦ ឆ្នាំ ភូមិត្រពាំងមូល ឃុំជើងគោ ស្រុកព្រៃនប ខេត្ត ព្រះសីហនុ បើកពីទឹសខាងកើតទៅទិសខាងលិច បានបុកម៉ូតូ១គ្រឿង ម៉ាកហុងដា ពណ៍ខ្មៅ ពាក់ស្លាក់លេខ ភ្នំពេញ 1CU-4249 បើកបរស្របទឹសគ្នាអ្នកបើបរម៉ូតូឈ្មោះ ផន វិសាល ភេទប្រុស អាយុ១៧ ឆ្នាំ នៅភូមិព្រះខែ ឃុំការហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បណ្ដាលឲ្យស្លាប់នៅកន្លែងកើតហេតុ ។ សមត្ថកិច្ចបានឃាត់ខ្លួនអ្នកបើកបររថយន្ត មកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដើម្បីកសាងសំណុំរឿងបញ្ជូនតាមនិតិវិធីច្បាប់ ។ រីឯសពប្រគល់ជូនក្រុមគ្រួសារយកទៅបូជាតាមប្រពៃណី៕

 

មតិយោបល់