ព័ត៌មានជាតិ

បុរសម្នាក់មានវិបត្តិក្នុងគ្រួសារ សម្រេចចិត្តធ្វើអត្តឃាតចងកសម្លាប់ខ្លួន

ត្បូងឃ្មុំៈ កាលពីវេលាម៉ោង១៨និង០០នាទីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ ករណីបុរសម្នាក់មានវិបត្តិក្នុងគ្រួសារ បានសម្រេចចិត្តធ្វើអត្តឃាតចងក សម្លាប់ខ្លួនបណ្ដាលឱ្យស្លាប់បាត់បង់ជីវិត នៅចំណុចដើមកាស្យាខាងកើតភូមិបុសល្វេ ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ​​ ។

សពមានឈ្មោះ ធុយ បូរ៉ា ភេទប្រុស អាយុ៥៥ឆ្នាំ ជាតិខ្មែរ រស់នៅភូមិខ្សាក ឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

ដំណើររឿង៖ នៅមុនពេលកើតហេតុជនរងគ្រោះ មកលេងផ្ទះមិត្តភក្តិ នៅភូមិបុសល្វេ ឃុំក្រែក ហើយគាត់ មានបញ្ហាក្នុងគ្រួសារទើបគាត់សម្រេចចិត្តយកខ្សែនីឡុងចងក សម្លាប់ខ្លួនតែម្ដង។ផ្អែកតាមការពិនិត្យ របស់ផ្នែកជំនាញធ្វើកោសល្យវិច័យ នៃអធិការដ្ឋាននគរបាលស្រុកពញាក្រែក សពជនរងគ្រោះ សន្និដ្ឋានថាសពពិតជាបានស្លាប់ ដោយសារធ្វើអត្តឃាត ចងក សម្លាប់ខ្លួន ពិតប្រាកដមែន ពុំមានពាក់ព័ន្ធនឹងបទល្មើស ព្រហ្មទណ្ឌនោះឡើយ។ សពត្រូវបានប្រគល់ជូនក្រុមគ្រួសារ និងសាច់ ញាតិធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់