ព័ត៌មានជាតិ

កម្លាំងនគរបាលចុះល្បាត ឃាត់ខ្លួនជនសង្ស័យ៣នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ

ភ្នំពេញ: កាលពីវេលាម៉ោង១និង១៧នាទីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ មានជនសង្ស័យ៣នាក់ ត្រូវកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី៣ ធ្វើការឃាត់ខ្លួនក្រោយពីធ្វើសកម្មភាព លួចម៉ូតូបុគ្គលិកក្រុមហ៊ុនម្នាក់ ស្ថិតនៅភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យពីរនាក់៖ទី១-ឈ្មោះ ហៃ ណាវុធ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរមិនពិតប្រាកដ,ទី២-ឈ្មោះ ចាន់ មករា ភេទប្រុស អាយុ២៨ ឆ្នាំ មុខរបរមិនពិតប្រាកដ,ទាំងពីរនាក់នេះ ស្នាក់នៅបន្ទប់ជួលជិតកន្លែងកើតហេតុ,រីឯជនរងគ្រោះឈ្មោះ អ៊ន់ អង់ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅបន្ទប់ជួលភូមិកើតហេតុ។

ដំណើររឿង៖ នៅមុនពេលកើតហេតុ ជនរងគ្រោះបានចេញពីធ្វើការ មកដល់បន្ទប់ជួលក៏ទុកម៉ូតូ នៅមុខបន្ទប់ចាក់សោក សោចន្ទល់ រួចហើយក៏ចូលទៅក្នុងដើម្បីមុជទឹក ពេលមុជទឹករួចរាល់ជនរងគ្រោះមកមើលម៉ូតូ ។ ខណ:នោះស្រាប់តែអត់ឃើញម៉ូតូ ។ ជនរងគ្រោះបានប្រញាប់ប្រញាល់យកកន្សែងមកស្លៀករួចក៏ហៅម៉ូតូអ្នកក្បែរគ្នា ជិះដើររកក៏ឃើញជនសង្ស័យកំពុងជិះម៉ូតូរបស់ខ្លួន ក៏ស្រែកថាចោៗ ផ្អើលដល់ពលរដ្ឋ និងកម្លាំងនគរបាលស្ទឹងមានជ័យទី៣ កំពុងជិះម៉ូតូល្បាតឃាត់ខ្លួនជនសង្ស័យបានទាំងពីរនាក់​យកមកសួរនាំនៅប៉ុស្តិ៍នគរបាល,នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំងបីនាក់ បានឆ្លើយសារភាពថា ពួកគេពិតជាបានលួចម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែន ។ដោយពួកគេឃើញម៉ូតូរបស់ជនរងគ្រោះ ចាក់សោទុកនៅមុខបន្ទប់ ពេលនោះជនសង្ស័យក៏បានចូលទៅសែងម៉ូតូរបស់ជនរងគ្រោះយកមកដោះកុងទ័របញ្ឆេះ និងកាច់សោចន្ទល់ ដើម្បីជិះយកទៅលក់ ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានតែម្តង។

ជនសង្ស័យទាំងបីនាក់​ខាងលើ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលស្ទឹងមានជ័យទី៣ កសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋានខណ្ឌមានជ័យ ដើម្បីបន្តចាត់ការតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់