ព័ត៌មានជាតិ

បុរសម្នាក់ស្រវឹងស្រា បើករថយន្តកូរ៉េរេចង្កូត បុកចំពីមុខរថយន្ត MITSUBISHI ពេញទំហឹង រងការខូចខាតយ៉ាងដំណំ

ភ្នំពេញ: កាលពីវេលាម៉ោង ៩យប់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត ២គ្រឿងបុកគ្នាពេញទំហឹង បណ្ដាលឲ្យរងការខូចខាត ស្ថិតតាមបណ្ដោយផ្លូវ២០២ ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ដំណើររឿង៖ នៅមុនពេលកើតហេតុគេឃើញស្រ្តីម្នាក់ បើកបររថយន្តមួយគ្រឿងម៉ាក MITSUBISHIXPANDER ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BC-9506 ដែលធ្វើដំណើរតាមបណ្ដោយផ្លូវ២០២ ទិសដៅពីលិចទៅកើត ស្របពេលនោះដែល ក៏មានរថយន្តកូរ៉េមួយគ្រឿងទៀតម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2AL-0010 ដែលបើកបរដោយបុរសម្នាក់ក្នុងស្ថានភាពស្រវឹងក្នុងទិសដៅបញ្រ្ចាសទិសគ្នា និងក្នុងល្បឿនលឿន លុះដល់ចំណុចកើតហេតុរថយន្តកូរ៉េ បានរេចង្កូតទៅខាងឆ្វេងឆ្លងទៅផ្លូវម្ខាងទៀត រួចក៏ជ្រុលទៅបុកចំពីមុខរថយន្ត MITSUBISHI ពេលទំហឹងបណ្ដាលឲ្យរថយន្តទាំងពីរគ្រឿង រងការខូចខាតផ្នែកខាងមុខយ៉ាងដំណំដូចគ្នា។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញ ចុះធ្វើការវាស់វែងយករថយន្តទាំង ២គ្រឿង យកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីរង់ចាំធ្វើការដោះស្រាយតាមនីតិវិធី៕

មតិយោបល់