ព័ត៌មានជាតិ

អគ្គិភ័យឆេះផ្ទះពលរដ្ឋចំនួន៣ខ្នង នៅខេត្តកណ្តាល

កណ្ដាល: កាលពីវេលាម៉ោងប្រមាណ៤ និង៣២នាទីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ មានករណីអគ្គិភ័យឆេះផ្ទះពលរដ្ឋចំនួន៣ខ្នង បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង នៅក្នុងភូមិព្រែកឡុង សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្ដាល។

ករណីអគ្គិភ័យខាងលើនេះ បណ្តាលឲ្យឆេះផ្ទះចំនួន៣ខ្នង ត្រូវបានរងការខូចខាតទាំងស្រុង ។

មូលហេតុ៖ ទុស្សេខ្សែភ្លើង បណ្ដាលឲ្យកើតជាអគ្គិភ័យឆេះផ្ទះពលរដ្ឋចំនួន៣ខ្នង ។

សមត្ថកិច្ចបានចេញរថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿង ដើម្បីជួយអន្តរាគមន៍ បាញ់ទឹកពន្លត់មិនឆេះរាលដាលទៅផ្ទះពលរដ្ឋដទៃទៀត ៕

មតិយោបល់