ព័ត៌មានជាតិ

លាន់ដូចរន្ទះ! រថយន្តព្រូសពណ៌ស២គ្រឿង បុកគ្នាពេញទំហឹង បណ្តាលឲ្យរងខូចខាតទាំងសងខាង​​ យ៉ាងដំណំ

ភ្នំពេញ: ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០ និង៣០នាទីយប់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ តាមបណ្តោយផ្លូវលេខ១០០៧ កែងនឹងផ្លូវលេខ១៩៨០ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បុរសម្នាក់សង្ស័យស្រវឹងស្រា បានបើករថយន្តព្រូសមួយគ្រឿង ក្នុងល្បឿនលឿនជ្រុល ទៅបុករថយន្តព្រូសមួយគ្រឿងទៀត បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ។

មុនពេលកើតហេតុ គេឃើញមានរថយន្តព្រូសមួយគ្រឿង ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2AU-0318 បើកបរដោយស្រ្តីម្នាក់ក្នុងទិសដៅកើតទៅលិច ខណ:មកដល់ចំណុចកើតហេតុ ត្រង់ផ្លូវបែកជាបួន ស្រាប់តែមានរថយន្តព្រូស ពណ៌ស មួយគ្រឿងទៀត ពាក់ផ្លាកលេខភ្នំពេញ 2BC-9523 បើកបរដោយបុរសម្នាក់សង្ស័យស្រវឹងស្រាធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន ក៏ជ្រុលទៅបុកចំពីចំហៀង ផ្នែកខាងឆ្វេងរថយន្តព្រូសមួយគ្រឿងនោះ ពេញទំហឹង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំទាំងសងខាង តែមិនបណ្តាលឲ្យមានអ្នកណារងរបួសនោះទេ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានមកដល់ រួចឲ្យភាគីទាំងសងខាងធ្វើការសម្រួលគ្នា ៕

មតិយោបល់