ព័ត៌មានជាតិ

អគ្គិភ័យឆេះ រថយន្តសាំយ៉ុង០១គ្រឿង ​បង្កឲ្យមានការភ្ញាក់ផ្អើលទាំងយប់

បាត់ដំបងៈ ថ្ងៃព្រហស្បតិ៍ ៦កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ១២និង១០នាទីរំលងអធ្រាត្រ ស្ថិតនៅក្នុងចំណុចក្រុមទី០៤ ភូមិព្រៃរំចេក ឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង មានករណីអគ្គិភ័យឆេះរថយន្តសាំយ៉ុង០១ គ្រឿង (ខូចខាតប្រហែល៧០%) របស់ម្ចាស់ឈ្មោះ សេង សុង ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅក្នុងក្រុងបាត់ដំបង។

មូលហេតុ៖ ឆ្លងភ្លើង ។​ ពុំមានគ្រោះថ្នាក់ដល់មនុស្សទេ ។

ភ្លាមៗនោះបានកម្លាំងជំនាញ សហការជាមួយកម្លាំងឃុំតាសាញ បានចេញរថយន្តពន្លត់អគ្គិភ័យចំនួន០១គ្រឿង និងប្រើប្រាស់ទឹកអស់ចំនួន០១ ឡាន ទើបភ្លើងរលត់ទាំងស្រុង៕

មតិយោបល់