ព័ត៌មានជាតិ

ចុម! ពូកែប្តូរមុខប៉ុណ្ណឹងហើយនៅជាប់ទៀត

កំពង់ឆ្នាំង: អធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង បានសហការជាមួយកម្លាំងការិយាល័យជំនាញ បង្ក្រាបករណី ចែកចាយ និងប្រើប្រាស់គ្រឿងញៀន នៅចំណុចភូមិទី៧ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១២:០០នាទី ។

ជាលទ្ធផលឃាត់ខ្លួនជនសង្ស័យបាន ០១នាក់ ឈ្មោះ
ង្វៀង យ៉ាំងវ៉ាង ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិ វៀតណាម មានទីលំនៅភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។

ដកហូតវត្ថុតាងមាន ថ្នាំម៉ាទឹកកក ០១កញ្ចប់ និងដាវ ០១ដើម ។ សមត្ថកិច្ចបានធ្វើការកសាងសំណុំរឿង និងរង់ចាំអនុវត្តបន្តតាមនីតិវិធីច្បាប់ ៕

 

មតិយោបល់