ព័ត៌មានជាតិ

ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយដងស្ទឹងសូមមេត្តាប្រុងប្រយ័ត្ន

បាត់ដំបង: យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា រដ្ឋបាលខេត្តបាត់ដំបងនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ បានជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងដែលរស់នៅក្នុងខេត្តបាត់ដំបងជាពិសេសបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយដងស្ទឹងសូមឱ្យមានការប្រុងប្រយ័ត្នដោយសារភ្លៀងបានបន្តធ្លាក់នៅប៉ែកខាងលើហើយទឹកហូរចូលក្នុងស្ទឹងសង្កែដែលធ្វើឱ្យកម្ពស់ទឹកក្នុងស្ទឹងសង្កែអាចមានការកើនឡើងនៅយប់នេះឬព្រឹកស្អែក។
អាស្រ័យហេតុនេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់៕

 

មតិយោបល់