ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនស្ត្រីម្នាក់ ករណីលួចម៉ូតូ

តាកែវ: នៅថ្ងៃព្រហស្បតិ៍ទី២២ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ៨និង៣០នាទីព្រឹក មានករណីលួចម៉ូតូមួយកើតឡើង ត្រង់ចំណុចផ្សារធំតាកែវ ស្ថិតនៅភូមិថ្នល់បែក សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។

ដែលបង្កឡើងដោយជនសង្ស័យឈ្មោះ វង់ ស្រីលីន ភេទស្រី អាយុ ៣២ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅភូមិអង្គតាសោម ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ។ បានធ្វើសកម្មភាពលួចម៉ូតូម៉ាកZoomerXពណ៌សលាយក្រហមស៊េរីឆ្នាំ២០១៨ ពាក់ផ្លាកលេខ តាកែវ 1Q-8811 ដែលជាកម្មសិទ្ធិរបស់ឈ្មោះ ជា ស្រីរីន អាយុ ១៨ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិតុំ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។ ដោយម្ចាស់ម៉ូតូបានបញ្ឈរទុកចោលនៅមាត់ច្រកចេញ/ចូលផ្សារពីខាងត្បូង រួចក៏ដើរចូលទៅក្នុងផ្សាររកទិញអីវ៉ាន់ ស្រាប់តែពេលចេញមកវិញមិនឃើញម៉ូតូ។ ភ្លាមៗនោះម្ចាស់ម៉ូតូក៏បានជិះដើររកក៏ប្រទះឃើញជនសង្ស័យខាងលើ កំពុងតែបណ្ដើរទៅរកកន្លែងជាងធ្វើសោ ហើយក៏បានរាយការណ៍មកសមត្ថកិច្ចក្រុងដូនកែវ ដើម្បីធ្វើការឃាត់ខ្លួន។ បច្ចុប្បន្នជនសង្ស័យខាងលើ កម្លាំងជំនាញ នៃអធិការដ្ឋានកំពុងកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕

មតិយោបល់